Header Ads

អាក្រក់រកអ្វីប្រៀបគ្មាន! ម្តាយអប្រិយចាប់កូនស្រីអាយុ៧ឆ្នាំបោះទម្លាក់ពីលើអគារម្តងមិនស្លាប់ ចាប់បោះទម្លាក់ម្តងទៀត


ឥណ្ឌា៖ ក្មេងស្រីតូចអាយុ៧ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីម្តាយរបស់នាងបានបោះទម្លាក់នាងពីអគារជាន់ទី៤ចំនួន២ដង។ ក្មេងស្រីរងគ្រោះរូបនេះមានឈ្មោះថា Aishika ហើយម្តាយរបស់គេមានឈ្មោះថា Swathi Sarkar ពួកគេរស់នៅក្នុងទីក្រុង​ Bangalore ប្រទេសឥណ្ឌា។
បើតាមសាក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកបានឃើញស្រី្តជាម្តាយរូបនេះខឹងកូនយ៉ាងខ្លាំង​ និងបានចាប់បោះនាងទម្លាក់មកក្រោមតែម្តង តែលើកទីមួយនាងមិនទាន់ស្លាប់នោះទេ ហើយមនុស្សដែលនៅក្បែរកន្លែងកើតហេតុបានជួយលើកនាងយកទៅផ្ទះវិញ​ និងបានណែនាំស្ត្រីជាម្តាយថា កុំធ្វើដូចនេះទៀតទោះជាខឹងកូនយ៉ាងណាក៏ដោយ។
តែស្រ្តីជាម្តាយនៅតែបន្តសកម្មភាពនេះដដែល ហើយការបោះទម្លាក់កូនលើកទី ២ នេះបានធ្វើកូនស្រីនោះស្លាប់តែម្តង។ ក្រោយកើតហេតុអ្នកជិតខាងបាននាំគ្នាចាប់ស្រ្តីរូបចង់ ហើយក្រោយមកប៉ូលិសបានចាប់ស្រី្តជាម្តាយនេះទៅធ្វើការផ្ដន្ទាទោសតាមច្បាប់៕
ប្រភព៖dailymail

No comments