Header Ads

ចង់​រួមភេទ​បាន​យូរ​ មិន​ឆាប់​ចេញ​ទឹកកាម មិនបាច់ប្រើថ្នាំទេ?

 
ការរួមភេទ គឺពិត​ជាគួរ​ឱ្យ​រំភើប​ខ្លាំង​ណាស់ សម្រាប់​ការ​កំសាន្ត និង​សម្រាក​រាងកាយ​របស់​អ្នក នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​ទង្វើរ​ក្ដៅសាច់​យ៉ាង​ស្និទ្ធស្នាល។ ទោះជា​យ៉ាង​ណា អ្នកគួរ​តែ​ចំណាយ​ពេល​វេលា​នៅទង្វើរ​ល្អ​បែប​នេះ ឱ្យបាន​យូរ​ជាង​មុន។ បើយោងតាម​ការ​អង្កេត​ទៅលើ​ការ​រួមភេទ​បាន​ឱ្យដឹង​ថា ពេល​វេលា​ល្អប្រសើរ​បំផុត​សម្រាប់​ការ​រួមភេទ ត្រូវ​មាន​រយៈពេល​ចន្លោះ​ពី ៣ ទៅ ១៣នាទី និង​ការ​ឈាន​ដល់​ចំណុច​កំពូល​ល្អមាន​រយៈពេល​ចន្លោះពី ១០ ទៅ ១៥ វិនាទី។
ខាងក្រោមនេះ ជាគន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​ឱ្យអ្នក​ពន្យា​ពេល​រួមភេទ​ឱ្យបាន​យូរជាង​មុន! កុំផ្ចង់អារម្មណ៍ខ្លាំងពេក នៅពេលរួមភេទ ការ​ដាក់​អារម្មណ៍​ជារឿង​សំខាន់​បំផុត ដែល​អាច​ជួយ​ឱ្យអ្នក​ឆាប់​មាន​អារម្មណ៍​ពុះកញ្ជ្រោល​នៅពេល​ចាប់​ផ្ដើម ប៉ុន្តែ​ពេល​ជិត​ដល់​ពាក់​កណ្ដាល​ផ្លូវ និង​ជិត​ឈាន​ដល់​ចំណុច​កំពូល អ្នក​មិន​ត្រូវដាក់​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​សម្រុក​ចូល​ខ្លាំង​ពេកទេ ព្រោះវា​អាច​ធ្វើឱ្យ​អ្នក​ឆាប់​បាញ់​ទឹកកាម។

ដូច្នេះ​ហើយ ពេល​ជិតដល់​ចំណុច​កំពូល អ្នក​គួរតែ​ចេះបង្វែរ​អារម្មណ៍​គិតទៅ​លើការ​ថើប និង ស្ទាប​អង្អែល​ខ្លះវិញ ទើប​អាច​ជួយ​ឱ្យអ្នក​ពន្យា​ពេល​ការរួមភេទ​ឱ្យបាន​យូរ។ ឱ្យមនុស្សស្រីនៅពីលើ នៅពេល​មនុស្សស្រី​នៅពីលើ អាអូន​តូច​របស់​អ្នកគឺ​មាន​អំរែក​ស្រាលៗ។ ដូច្នេះ អ្នក​ត្រូវ​សុំ​ឱ្យ​នាង​ធ្វើច​លនា​យឺតៗ កុំ​ប្រញាប់​សម្រុក​ខ្លាំងពេក បើមិន​ដូច្នេះទេ វា​អាចធ្វើ​ឱ្យអ្នក​មាន​ការ​ឈឺចាប់។ អ្នកក៏​អាច​ប្រើដៃ​ជំនួស​ ២ ទៅ ៣​នាទីដើម្បី​ឱ្យ​អាអូនតូច​មាន​ពេល​សម្រាក និង​មាន​កម្លាំងបន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ជិតដល់ចំណុច​កំពូល ចាប់​ផ្តើម​បញ្ឈប់ នៅពេលជិត​ដល់​ចំណុច​កំពូល អ្នក​ត្រូវ​ចាប់​ផ្ដើម​បញ្ឈប់​ការ​សម្រុក​ភ្លាម ព្រោះ​ទង្វើរ​បែបនេះ អ្នក​អាច​ផ្ដល់ឱ្យ​អាអូនតូច​បាន​ឈប់​សម្រាក ដើម្បី​កាត់​បន្ថយ​អារម្មណ៍​កំពុង​ពុះកញ្ជ្រោល​ខ្លាំង។ 
អ្នក​ត្រូវ​សម្រាក​ឱ្យបាន ១៥ នាទីសិន ចាំបន្ត​សង្គ្រាម​ក្ដៅសាច់​ទៅមុខ​ទៀត អនុវត្ត​ដូចនេះ ជួយ​ឱ្យអ្នក​អាច​ពន្យា​ពេល​រួមភេទ​បាន​យូរជាង​មុន ២ ទៅ ៣ដង។ ដកដង្ហើមចេញពីពោះរបស់អ្នក នេះក៏ជា​ទិចនិច​ល្អ​មួយដែរ ទាក់ទង​ទៅនឹង​ការ​ដកដង្ហើម​ចេញ​ពីពោះ​របស់អ្នក។ អ្នកត្រូវ​ធ្វើការ​ដក​ដង្ហើម​យឺតៗ ហើយ​ឱ្យបាន​ជ្រៅៗ​ នេះជា​បច្ចេក​ទេស​បែប​យូហ្គា​អាច​កាត់​បន្ថយ​ការថប់​អារម្មណ៍​ ជួយឱ្យ​អ្នក​អាច​បន្លាយ​ពេល​កុំឱ្យឆាប់​បាញ់​ទឹកកាម​លឿនពេក៕

ប្រភព:khmerinone

No comments