Header Ads

អាសង្សាតិរឆ្ឆាន!! នារី​ម្នាក់​ត្រូវ​សង្សារ​នាំ​បក្ខពួក​រំលោភ​បូក​ធ្វើឲ្យនាងស្រែកខ្លាំងៗនិងស្លាប់ដោយសារតែ...


ឥណ្ឌូនេស៊ីៈ នាងក្រមុំអាយុ ១៨ ឆ្នាំ ម្នាក់ ត្រូវបានរកឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ដោយប្រដាប់ភេទរបស់នាង ត្រូវបានជនមិនស្គាល់មុខស៊កនឹងដងចបយ៉ាងឃោរឃៅបំផុត ។


សាកសពនារីរងគ្រោះដែលមានឈ្មោះ Enno Fariah ត្រូវបានមិត្តភក្តិ៣នាក់របស់នាង រកឃើញកាលពីព្រឹកថ្ងៃទី ១៣ ឧសភា ។ យោងតាមមិត្តភក្តិរបស់នាង, នារីរងគ្រោះគឺបានបាត់ខ្លួនចំនួន ៣ ថ្ងៃ ដោយពុំឃើញមកធ្វើការទេ ។ ដោយមានការងឿងឆ្ងល់ ពួកគេក៏បានសម្រេចទៅមើលដល់ផ្ទះរបស់នាង ។ ពេលទៅដល់ ពួកគេបានឃើញទ្វាផ្ទះរបស់នាងចាក់សោ ហើយពួកគេក៏គោះទ្វា ប៉ុន្តែ ពុំមាននរណាម្នាក់ឆ្លើយតបនោះទេ ។





ដោយមានការសង្ស័យកាន់តែខ្លាំង ពួកគេក៏វាយទម្លុះទ្វា និងឃើញ Fariah ដេកស្លាប់ក្នុងថ្លុកឈាម ដោយលើខ្លួនរបស់នាងមានអាវត្រូវបានលាត់បញ្ចេញសុដន់ និងប្រដាប់ភេទត្រូវបានស៊កនឹងដងចបគួរឲ្យអាសូរបំផុត ។




ប៉ូលីសនិយាយថា ដងចបដែលត្រូវបានស៊កចូលប្រដាប់ភេទរបស់នារីរងគ្រោះលិចរហូតផ្លែ គឺមានប្រវែង ៦០ សង់ទីម៉ែត្រ ។ ប៉ូលីសបន្តថា នារីរងគ្រោះត្រូវបានជនមិនស្គាល់មុខចាប់រំលោភ មុនពេលដងចបត្រូវស៊កចូលប្រដាប់ភេទរបស់នាង ។


ទោះជាយ៉ាងណា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ដែលម្នាក់ក្នុងចំណោមពួកវា គឺជាមិត្តភក្តិនារីរងគ្រោះ ។ ក្រោយស៊ើបអង្កេត, ប៉ូលីសសន្មត់ថា មិត្តប្រុសរបស់ Enno ដែលមានឈ្មោះថា Rahmat Alim អាយុ ១៥ ឆ្នាំ គឺអ្នកសម្លាប់នាង ព្រោះតែរូបគេខឹងនាងបដិសេធរួមភេទ ។



ពួកគេទាំងពីរបានស្គាល់គ្នាទើបបានរយៈពេល ១ ខែ ប៉ុណ្ណោះ ហើយសម្រេចចិត្តណាត់ជួបគ្នានៅក្នុងផ្ទះ នៅយប់ថ្ងៃព្រហ្បតិ៍ ។ នៅពេល Rahmat ស្នើសុំនាងរួមភេទ, នាងបានបដិសេធភ្លាមៗ ។ Rahmat បន្ទាប់មក ក៏បានចេញពីក្នុងផ្ទះពោរពេញដោយកំហឹង និងត្រលប់មកវិញ ជាមួយបុរស ៣ នាក់ និងចាប់ផ្តើមធ្វើសកម្មភាពផ្តួលនាងទៅកម្រាល ។ ខណៈពេលនោះ ពួកវាពុំអាចស្វែងរកកាំបិតណាមួយនៅក្នុងចង្ក្រានបាយទេ, ហេតុនោះ ពួកវាក៏បានទាញចបដែលស្ថិតមិនឆ្ងាយពីបន្ទប់របស់នារីរងគ្រោះ និងបន្ទប់មកវាយមកលើផ្ទៃមុខរបស់នាង! នាងក៏បានសន្លប់សឺៗ, ហើយពួកវាក៏ចាប់ផ្តើមរំលោភទាំង៣នាក់តែម្តង និងបន្ទាប់ពីរំលោភរួច ពួកវាក៏បានយកដងចបស៊កចូលប្រដាប់ភេទរបស់នាងលិចរហូតដល់ផ្លែ ដែលមានជម្រៅ ៦០ សង់ទីម៉ែត្រ (ដល់ទ្រូង) ៕


No comments