Header Ads

កុំចេះតែហ៊ាន! នារីថៃ ២នាក់ដែលរាំស្រាតល្បីពេញហ្វេសប៊ុក ពេលនេះត្រូវសមត្ថកិច្ចចេញដីកាចាប់ខ្លួន



ថៃ៖ នារីវ័យក្មេងជនជាតិថៃ ២នាក់ ដែលថតវីដេអូរាំដោយមិនមានស្លៀកសំលៀកបំពាក់ ពេលនេះអាចនឹងត្រូវប្រឈមមុននឹងការជាប់ពន្ធនាគាររហូតដល់រយៈពេល៥ឆ្នាំ។ នារីឈ្មោះ Thanyakan Rojin អាយុ ២៣ឆ្នាំ និងមិត្តរបស់នាងឈ្មោះ Kanthicha Buranon វ័យ ២១ឆ្នាំ បានបង្ហាញសកម្មភាពរាំបែបមិនសមរម្យ ព្រលែងល្វែងលើនៃរាងកាយ ពន់ពែនខ្លួនតាមភ្លេង ហើយថែមទាំងធ្វើសម្លេងថ្ងូរទៀត។

អ្វីដែលកាន់តែលើសនោះ គឺនារីទាំង ២នាក់នេះមិនមានស្លៀកពាក់អ្វីជិតខ្លួន ក្រៅពីយកយកដៃមកបិតបាំងកន្លែងសំខាន់បន្តិច។ ឃ្លីបវីដេអូនេះ ត្រូវបានមនុស្សរាប់លានអ្នកមើលឃើញ ក្រោយពីវាត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមកាលពីខែមុន។ ប៉ុន្តែ នៅពេលដែលប៉ូលីស និងរដ្ឋាភិបាលយោធារបស់ប្រទេសបានប្រទះឃើញវីដេអូនេះ ពួកគេក៏បានចេញដីកាចាប់ខ្លួននារីទាំង ២នាក់តែម្ដង។


នារីវ័យក្មេងទាំង ២ដែលជាមិត្តភក្តិនឹងគ្នា បានចូលប្រគល់ខ្លួនតាមដីកា កាលពីថ្ងៃ ព្រហស្បតិ៍ ខែ សីហា ម្សិលមិញ នៅសង្កាត់ Bang Khen ទីក្រុងបាងកកប្រទេសថៃ។ នាង Thanyakan បាននិយាយទាំងទឹកភ្នែកថា នាងរាំសម្ដែងបែបនេះ ដើម្បីរៃអង្គាសរកប្រាក់មួយចំនួនជួយផ្គត់ផ្គង់ដល់ឪពុកម្ដាយក្រីក្ររបស់នាងតែប៉ុណ្ណោះ “ខ្ញុំមិនចង់ធ្វើបែបនេះទេ ប៉ុន្តែខ្ញុំត្រូវការប្រាក់ ដើម្បីផ្គត់ផ្គង់ ទ្រទ្រង់គ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏ត្រូវការប្រាក់បង់ថ្លៃបញ្ជូនប្អូនប្រុសខ្ញុំចូលរៀនមហាវិទ្យាល័យទៀតផង។ សូមអភ័យទោសឲ្យខ្ញុំផង ខ្ញុំពិតជាសោកស្ដាយណាស់ សម្រាប់ការដែលធ្វើខ្លួនជាគំរូអាក្រក់ដល់ក្មេងៗ។ ខ្ញុំនឹងចាំរឿងដែលខ្ញុំបានធ្វើខុសនេះក្នុងចិត្តរហូត។”


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា នារីទាំង ២នាក់ គឺ Thanyakan និង Kanthicha បានប្រាប់ទៅប៉ូលីសថា ពួកគេសម្តែងរួមគ្នាតាមអ៊ីនធើណិត ដើម្បីទទួលបានប្រាក់ពីសំណាក់ក្រុមហ៊ុនជាច្រើនផ្សេងៗពីគ្នា។ Kanthicha បាននិយាយថាពួកគេនឹងទទួលបានប្រាក់ ពីការរបាំសិចស៊ីបែបនេះ ហើយបានថ្លៃប៉ុន្មាន​​​ គឹគិតតាមចំនួននៃការចូលមើល។ នាងបាននិយាយថា: “ពួកយើងបានដោះសំលៀកបំពាក់ចេញ ដូច្នេះយើងនឹងទទួលបានចាប់អារម្មណ៍ចុចចូលមើលច្រើនហើយយើងនឹងទទួលបានប្រាក់កាន់តែច្រើន។ ប៉ុន្តែពេលនេះខ្ញុំពិតជាសោកស្ដាយណាស៕
ប្រភព៖ Mirror

No comments