មានឋានៈធំក្នុងសង្គមដែរ!!! តែចរិកមិនបាន… ធ្វើបាបនាងដល់ម្ល៉ឹង!
ថៃ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា យុវតីជនជាតិថៃម្នាក់ត្រូវបានមិត្តប្រុស ដែលជាមនុស្សមានមុខមានមាត់ក្នុងសង្គម វាយដល់បែកមុខបែកមាត់ ទោះបីជានាងកំពុងមានផ្ទៃពោះក៏ដោយ។
តាមការរាយការណ៍បានប្រាប់ថា យុវតី Yodwadee Junsupong អាយុ២៣ឆ្នាំ បានទទួលរងអំពើហិង្សាពីសំណាក់មិត្តប្រុសជាច្រើនលើកច្រើនសារមកហើយ តែទើបតែលើកចុងក្រោយនេះ ដែលនាងត្រូវឈឺសាច់ខ្លាំងជាងគេ។ មូលហេតុដែលមិត្តប្រុសរបស់នាងវាយ គឹមកពីនាងតាមទាន់ឃើញមិត្តប្រុសរបស់នាងលេង Chat ជាមួយនឹងស្រីស្អាតជាច្រើននាក់នៅក្នុង Line ហើយក៏រករឿង។
ដោយសារតែការតាមទាន់ជាន់កែងហ្នឹងហើយ ទើបធ្វើឲ្យមានការវាយដំច្រំធាក់រហូតទាល់តែខាងស្រីជោកសុទ្ធតែឈាម ជាំពេញប្រាណ និងរហែកស្បែកជាច្រើនកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបណ្តាលឲ្យបែកទូរស័ព្ទ និង iPad ជោកសុទ្ធតែឈាមផងដែរ។
នាងបានទូរស័ព្ទទៅបងប្រុសរបស់នាងឲ្យមកជួយ ហើយនាងក៏រត់ទៅប៉ុស្តិ៍ប៉ូលិសដែលនៅជិតបំផុត។ នៅពេលប៉ូលិសចាប់ខ្លួនមិត្តប្រុសរបស់នាងដែលសាងស្នេហ៍បាន៧ខែ គេបានដោះសារថា នេះគ្រាន់តែជាការការពារខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ខាងប្រុសមិនបានបញ្ចេញឈ្មោះទេ។ គ្រាន់តែដឹងថា គេគឺជាមនុស្សមានមុខមាត់ក្នុងសង្គមលំដាប់ខ្ពស់ ហើយធ្លាប់បានបង្កគ្រោះថ្នាក់ចរាចរណ៍ពីរលើករួចមកហើយនាពេលកន្លងមក។ លើកទីមួយ គឺតាំងពីឆ្នាំ២០១២ ដែលបានបង្ករបួសដល់មនុស្ស៣នាក់ ហើយបើករត់គេចខ្លួន ក្នុងរថយន្តទំនើប Mini Cooper។ លើកទីពីរ គឺនៅឆ្នាំនេះខែមេសា ដែលបានទៅបុកអ្នកជិះម៉ូតូ និងអ្នកថ្មើរជើង ខណៈពេលដែលខ្លួនកំពុងបើករថយន្តទំនើបម៉ាក Porsche ពណ៌ស៕
ប្រភព :samboads
Post a Comment