Header Ads

ភ្លើងប្រចណ្ឌ!ប្តីលើកកាំបិតកាប់សម្លាប់ប្រពន្ឋ រួចអាករ ផ្តាច់ជីវិតខ្លួនឯងតាមក្រោយតែមិនបានសម្រេច

ខេត្តបាត់ដំបង ៖កាលពីវេលាម៉ោង ១ និង ៣០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជាប្តីលើកកាំបិតកាប់សម្លាប់ប្រពន្ឋ រួចអាករ ផ្តាច់ជីវិតខ្លួនឯងតាមក្រោយ តែមិនបានសម្រេច មូលហេតុដោយសារតែភ្លើងប្រច័ណ្ឌ និងឥទ្ឋិពលគ្រឿងញៀនក្នុងខ្លួន ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ស្រ៊ុន គឹមជូ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាអ្នកកាប់ជ្រូកលក់ មានទីលំនៅក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ចំណុចកើតហេតុ) បានប្រើកាំបិតតាំងតោកាប់សាច់ជ្រូករាល់ថ្ងៃ កាប់ទៅលើឈ្មោះ ឌុង សាវ័ន ភេទស្រី អាយុ ២៧ឆ្នាំ ជាប្រពន្ឋ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយបុរសជាប្តីអាករ. ប៉ុនប៉ងសម្លាប់ខ្លួនតាមក្រោយ តែមិនបានសម្រេច គ្រាន់តែរបួសធ្ងន់ត្រង់ករ.ខាងមុខ និងខាងក្រោយ ត្រូវបាននាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យពពីរ យោធភូមិភាគ៥ ខេត្តបាត់ដំបង។


នគរបាលមូលដ្ឋានបានធ្វើការសន្និដ្ឋានជំហានដំបូងថា ករណីកាប់សម្លាប់ប្រពន្ឋដ៏សាហាវឃោរឃៅមួយនេះ ផ្តើមឡើងដោយភ្លើងប្រចណ្ឌ និងឥទ្ឋិពលគ្រឿងញៀនពេញខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ ឧក្រិដ្ឋជនជាប្តីរូបនេះ នឹង​នាំ​យក​មកទទួលទោសទាំងស្រុងចំពោះមុខច្បាប់ ក្នុងករណីដែលនៅរស់រានមានជីវិតក្រោយ​ពេលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ៕

ប្រភព:tvfb.news

No comments