Header Ads

អង្គុយសុខៗបើករឿងក្តៅសាច់!! ចែកឲ្យគេមើល ដាក់សម្លេងលឺៗ ផ្អើលអស់មួយឡានក្រុង ចុងក្រោយ… (មានវីដេអូ)



ថៃ៖ អ្នកដំណើរលើរថយន្តក្រុងជាច្រើន នាំគ្នាភ័យបុកពោះ បន្ទាប់ពីបុរសវ័យចំណាស់រោគចិត្ត ជនជាតិថៃម្នាក់ អង្គុយសុខៗបើកទូរស័ព្ទមើលរឿងក្តៅសាច់ ដាក់សម្លេងលឺៗ ហើយថែមទាំងចែកចាយឲ្យគេឯងមើល បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ទី១ កញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ នៅចន្លោះម៉ោងប្រហែល ១០និង១១នាទីព្រឹក លើរថយន្តក្រុងថៃលេខ៣៧។ នេះបើយោងតាមប្រភពសារព័ត៌មានថៃ បាងកកកូកូណាត់ បានចុះផ្សាយ។

បុរសរោគចិត្តវ័យចំណាស់ មិនស្គាល់អត្តសញ្ញាណខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានបើកវីដេអូរឿងក្តៅសាច់មើល ដាក់សម្លេងលឺខ្លាំងៗ និងថែមទាំងបានឲ្យនារីរងគ្រោះ ជាអ្នករួមដំណើរម្នាក់ អង្គុយជាប់គាត់មើលជាមួយគ្នា ថែមទាំងទៀតផង។ ជាហេតុធ្វើឲ្យអ្នកដំណើរផ្សេង មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌របស់បុរសខាងលើនេះ។
បុរសវ័យចំណាស់រោគចិត្ត ជនជាតិថៃម្នាក់ អង្គុយសុខៗបើកទូរស័ព្ទមើលរឿងក្តៅសាច់ ដាក់សម្លេងលឺៗ ហើយថែមទាំងចែកចាយឲ្យគេឯងមើល បង្កឲ្យមានការភ្ញាក់ផ្អើល
យោងតាមសម្តីអ្នកថតបង្ហោះចែកចាយវីដេអូឃ្លីបនេះ បានរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមថា នៅថ្ងៃកើតហេតុ អ្នកដំណើរលើរថយន្តក្រុងទាំងអស់ នាំគ្នាភ័យស្រឡាំងកាំងយ៉ាងខ្លាំង ខណៈអង្គុយសុខៗស្រាប់តែលឺសូរសម្លេងរឿងក្តៅសាច់រំពង ចេញពីកៅអីខាងក្រោយនៃរថយន្តក្រុង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុភ្លាមៗនោះដែរ ខាងតៃកុងឡានក៏បានសម្រេចចិត្ត បើកឈប់ក្បែរប៉ុស្តិ៍ប៉ូលិស ជិតរង្វង់មូល Wongwian Yai ក្នុងស្រុក Thonburi ចុះសុំជំនួយពីសមត្ថកិច្ច ដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍តែម្តង។

តាមរយៈវីដេអូឃ្លីបគេឃើញថា បុរសរោគចិត្តខាងលើ ពាក់អាវសាច់ក្រណាត់យឺតពណ៌ស ពាក់វ៉ែនតាខ្មៅ និងថែមទៀតមានពាក់ខ្សែ.ក បន្តោងព្រះជាច្រើនអង្គថែមទៀតផង។ បុរសរូបនោះបានឈ្លោះប្រកែកខ្លាំងៗ ជាមួយនឹងប៉ូលិស ហើយថែមទាំងហារមាត់អះអាងថា ប៉ូលិសធ្វើនេះគឺកំពុងតែរំលោភសិទ្ធិបុគ្គលរបស់គាត់ទៀតផង។ ខណៈគេឃើញថា ប៉ូលិសបាននិយាយបញ្ចុះបញ្ចូល និងព្យាយាមអូសបុរសនោះ ឲ្យចុះចេញពីលើរថយន្តក្រុងតាមសម្រួលផងដែរ។
គួរឲ្យដឹងដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ នគរបាលនៅខាងស្ថានីយប៉ូលិស Buppharam Police បានអះអាងឲ្យដឹងថា ពុំមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើង ចំពោះបុរសខាងលើនេះឡើយ។ ខាងសមត្ថកិច្ច បានដោះលែងជនខាងលើនេះវិញ បន្ទាប់ធ្វើការណែនាំ និងព្រមានទៅកាន់គាត់តែប៉ុណ្ណោះ ៕

No comments