ព្រះសង្ឃ១អង្គ កុំចង់តោងកាលីបអាត្មាណាញ៉ូម!! កំពុងត្រូវបានមហាជន ផ្ទុះការរិះគន់យ៉ាងខ្លាំង….
បរទេស ៖ ព្រះសង្ឃ១អង្គ កំពុងត្រូវបានមហាជន ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីព្រះសង្ឃ១អង្គនេះ សម្តែងនូវទង្វើ ប្រាស់ចាកពីក្រមសីលធម៌ជាសង្ឃ ។ ប្រភពដែលកំពុងស្រាវជ្រាវ បានបង្ហាញថា ព្រះសង្ឃ១អង្គនេះ ស្ថិតក្នុងព្រះវិហារបរិសុទ្ធ នៅភាគឦសាន ប៉ុន្តែគេពុំទាន់បង្ហាញឲ្យច្បាស់ថា ខេត្តណានៅឡើយទេ ។
ព្រះសង្ឃអង្គនេះ ចូលចិត្តសម្តែងអាកប្បកិរិយាជាច្រើន ដែលមើលទៅមិនសមរម្យ ដូចជា ចូលចិត្តដើរលេងក្នុងផ្សារទំនើប ប្រើទូរស័ព្ទដែលមានតំលៃថ្លៃ ឆាន់អាហារ និងទិញស្បែកជើង ព្រមទាំងរបស់ផ្សេងៗ ក្នុងហាង Brand Brand លើសពីនោះ គឺមានទាំងទៅសឹងក្នុងបន្ទប់សណ្ឋាគារ យ៉ាងសង្ហាទៀតផង។
ថ្វីត្បិតមិនទាន់ស្គាល់អត្តសញ្ញាណ តែសង្ឃអង្គនេះ គឺមានអាយុប្រហែលពី ២១ ឆ្នាំទៅ ២៣ឆ្នាំ និងត្រុូវបានគេសន្និដ្ឋានថា ស្រឡាញ់ភេទដូចគ្នា ហើយជាញឹកញាប់ គេឧស្សាហ៍ឃើញ សង្ឃអង្គនេះចូលចិត្តធ្វើដំណើរទៅខេត្តផ្សេងៗ និងនៅបរទេស តែ២នាក់ បុរសម្នាក់វ័យស្របាលគ្នា ទាំង២នាក់ យ៉ាងល្អូកល្អឺន ៕
ប្រភព : matemohachun
Post a Comment