ប្តីតិរច្ឆាន ! ឈ្លោះជាមួយប្រពន្ធទៅសម្លាប់ឪក្មេក រួចរំលោភម៉ែក្មេកហើយនាំកូនស្រីមករឹតករ សម្លាប់នៅភ្នំពេញ
ភ្នំពេញ៖ ពិតជាព្រៃផ្សៃណាស់ បុរសឃោឃៅម្នាក់បានរិតកកូនស្រីវ័យ២ឆ្នាំសម្លាប់ នៅពេលព្រឹក រួចរត់ទៅស្វាយរៀងសម្លាប់ឳពុកក្មេក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ឃាតករ ឈ្មោះ អង សំណាង អាយុ២៥ឆ្នាំ ចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ តែមិនបានសំរេចព្រោះរត់រួចឲ្យអ្នកជិតខាងជួយ។ ជនល្មើសគំរាមថា បើហ៊ានប្តឹងនឹងសម្លាប់មួយពូជ (នៅស្វាយរៀង)។
ប្រភពបានបន្តថា ប្រពន្ធរបស់ឃាតក សុំលែងដោយសារប្តីរំលោភម្តាយរបស់ខ្លួន ឃាតករបានយកកូនស្រីអាយុ៣ឆ្នាំទៅភ្នំពេញជាមួយខ្លួន។ លុះព្រឹកថ្ងៃទី២ កញ្ញឃាតករសម្លាប់កូនស្រីរបស់ខ្លួន ដោយរិតកនឹងខ្សែភ្លើងនៅភ្នំពេញ ហើយធ្វើដំណើរមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសម្លាប់ឪពុកក្មេកអាយុ៥៧ឆ្នាំ (ច្របាច់កនៅក្នុងបន្ទប់ទឹក)។ ពេលសម្លាប់ឳពុកក្មេកនោះ គឺមិនមានអ្នកនៅជាមួយអ្នកជំងឺទេពេលឃាតករទៅសម្លាប់ឪពុកក្មេកនៅក្នុងបន្ទប់ទឹកក្នុងមន្ទីរពេទ្យ ព្រោះប្រពន្ធអ្នកជំងឺមិននៅ ដោយឆ្លៀតពេលទៅក្រៅដើម្បីប្តឹងសមត្ថកិច្ច ចំណែកប្រពន្ធឃាតករជាប់ធ្វើការនៅរោងចក្រនិងគ្មានទូរស័ព្ទទាក់ទង។
សវតារឿង៖ ឪពុកចិត្តតិរិច្ឆានបង្កើតកូនមកហើយ តែខ្វះព្រហ្មវិហារធម៌ ចិញ្ចឹមបីបាច់ថ្នាក់ថ្នម អន់ជាងសត្វទៅទៀត ក្រោយពីកើតជម្លោះរវាងប្តី-ប្រពន្ធរួចមក ប្តីចិត្តកំណាចឃោរឃៅ លួចយកកូនស្រីរត់គេចតាំងពីស្រុកកំណើត មកស្នាក់អាស្រ័យ នៅបន្ទប់ជួលជាមួយប្អូនស្រីម្នាក់ទៀត ទើបតែបាន៣យប់៤ថ្ងៃ ឪពុកចង្រៃ រឹតកសម្លាប់កូនខ្លួនឯងស្លាប់ហើយរត់គិចខ្លួនបាត់ បង្កឲ្យផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឋិតនៅក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្មេងស្រីរងគ្រោះព្រោះឪពុកម្តាយ មានឈ្មោះ សំណាង ចរិយា អាយុ៣ឆ្នាំ មានឪពុកចិត្តខ្មៅ ឈ្មោះ អង សំណាង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានម្តាយឈ្មោះ សាខុន អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ឯខេត្តស្វាយរៀង ។
តាមប្រភពពីនារីឈ្មោះ សឿន សោភា អាយុ១៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនគ្រាន់តែដឹងថា បងប្រុសឈ្លោះគ្នាជាមួយ ប្រពន្ធនៅឯខេត្តស្វាយរៀង តែមិនច្បាស់ថារឿងអ្វីដែរ ហើយបានយកកូនស្រីរត់មកស្នាក់នៅ បន្ទប់ជួលរបស់ខ្លួនបាន៣យប់៤ថ្ងៃមកហើយ មុនកើតហេតុ ខណៈដែលនាងចេញទៅ ធ្វើការបាត់ បងប្រុសនិងកូននៅក្នុងបន្ទប់ លុះដល់វេលាម៉ោងខាងលើចេញមកវិញ រុញទ្វារ ប្រទះឃើញក្មួយស្រីស្លាប់នៅលើតុ ដោយមានខ្សែភ្លើងរុំព័ន្ធផង នឹកស្មានថាឆក់ខ្សែភ្លើង ឆោឡោឲអ្នកជិតខាងមកជួយមើល ពេលដែលបងប្អូនអ្នកជិតខាងមកដល់ទើបដឹងថា ក្មេងស្រីស្លាប់ដោយសាររឹកកសម្លាប់បាត់ហើយ ហើយបងប្រុសរបស់ខ្លួន ជាឪពុកក្មេងរងគ្រោះ ក៏បាត់ទៀត ទើបដាក់ការសង្ស័យ ឪពុករឹតកសម្លាប់កូនខ្លួនឯង ជាករណីឃាតកម្មទៅវិញ ហើយគេចខ្លួនបាត់ មានទាំងសរសេរលិខិតបណ្តាំមួយសន្លឹកមានខ្លឹមសារទាំងស្រុង « សូមម៉ែយកក្រដាសនេះអោយអូនសាខុន បងលាហើយ បងមានសម្លាប់ខ្លួនពីរនាក់ឪកូន ដោយសារអូនស្អប់បង បងលាទាំងអាល័យ តែបងប្រាប់អូនថា ទោះបីជាបងស្លាប់ ក៏បងនៅតែស្រឡាញ់អូន » ។
ប្រភពនៅកន្លែងកើតហេតុ ទោះជាឃើញមានសំណេរបណ្តាំរបស់ជនសង្ស័យក៏ដោយ តែមិនឃើញជនសង្ស័យឡើយ ក្រោយពីសម្លាប់កូនស្រីខ្លួនហើយគេចខ្លួនបាត់ ។
តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យកើតជម្លោះ ប្តីប្រពន្ធ នៅឯខេត្តស្វាយរៀង ហើយក្នុងជម្លោះគ្រួសារខាងលើ ជនសង្ស័យច្របាច់កម្តាយក្មេករួច បាននាំកូនស្រីរត់ មកក្រុងភ្នំពេញ បាន៤ថ្ងៃកើតរឿងនេះតែម្តង ។
តាមស្រ្តីឈ្មោះ ប៉ុល ច្រឹប អាយុ ៤១ឆ្នាំ មុខរបរកសិករ មានប្តី ឈ្មោះ អង រីម អាយុ៤៣ ឆ្នាំ ជាមន្រ្តីយោធា ត្រូវបានឪពុកម្តាយបង្កើត របស់ជនសង្ស័យ បានឲ្យដឹងថា ក្រោយពីទទួលដំណឹង ដ៏ក្រៀមក្រំមួយនេះ ពួកគាត់ ធ្វើដំណើរតាំងពីផ្ទះ ភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ហើយកូនប្រុសគាត់ឈ្មោះ អង សំណាង ក្លាយជាឃាតករសម្លាប់កូនខ្លួនឯង មិនឃើញ នៅផ្ទះ នៅស្រុកឡើយ ក្រុមគ្រួសារ បានត្រឹមសោកស្តាយ ។
ទោះជាយ៉ាងណាក្តី សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យ កោសល្យវិច័យ លើសាកសពក្មេងស្រី និងបន្តស្រាវជ្រាវរកជនសង្ស័យ ៕
Post a Comment