តោះមកមើល!! ឌុច លីដា ថតឈុតសិចសុីក្តៅសាច់ជាថ្មី
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ តាមដំណឹងថា ពេលនេះ ឌុច លីដា កំពុងថតឈុតក្តៅសាច់ជាថ្មីនៅក្នុងរឿង “កូនពស់កេងកេង” របស់ទូរទស្សន៍ហង្សមាស ដែលត្រូវបានដឹងថា បានបោះទុនផលិតជាច្រើនម៉ឺនដុល្លារ។នៅក្នុងរឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលកំពុងដំណើរការថតនោះ ត្រូវបានដឹងថា មានតួសំខាន់ៗ ចំនួន៤រូប រួមមានកញ្ញាឌុច លីដា ត្រូវសម្តែងប៉ះជាមួយតួឯកប្រុស លោកអ៊ែដវីន ហើយកញ្ញាម៉ាក សែនសូនីតា ហៅតូតា ត្រូវសម្តែងប៉ះជាមួយលោកញ៉ែម សុគន្ធ ពោលគឺតារាសម្តែងទាំង៤ ជាតួសម្តែងធំប៉ុនគ្នា។ប៉ុន្តែយោងតាមប្រភពពីតារាសម្តែងម្នាក់ នៅក្នុងរឿងនេះបានបង្ហើបឱ្យដឹងថា ឈុតសម្តែងនៅក្នុងរឿងនេះ នឹងតម្រូវឱ្យលីដា សម្តែងឈុតក្តៅសាច់ ស្នេហាស្រើបស្រាលជាមួយតួឯកប្រុស លោកអ៊ែដវីន ខណៈដែលអ្នកទាំង២ ធ្លាប់សម្តែងប៉ះគ្នាកក្រើកក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ម្តងរួចមកហើយនោះ។រឿង “កូនពស់កេងកង” ដឹកនាំសម្តែងដោយលោកហ្វៃ សំអាង ខណៈដែលគេឃើញសកម្មភាពថតរបស់កញ្ញាតូតា លេងជាមួយពស់ និងថតឈុតស្នេហាជាមួយលោកញ៉ែម សុគន្ធ ជាបន្តបន្ទាប់។ ចំណែកឈុតសម្តែងស្នេហាស្រើបស្រាលរបស់ឌុច លីដា ក៏កំពុងដំណើរការថតផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីតួសម្តែងមួយរូបនៅក្នុងរឿងនេះ។តាមប្រភពថា លីដា ហាក់មិនខ្វល់ពីការរិះគន់នោះទេ ហើយក៏មិនអើពើចំពោះបម្រាមរបស់សង្សាររបស់នាងដែរ ព្រោះនាងយល់ថា ការលេងសិល្បៈ បើមិនហ៊ានប្រថុយសម្តែងឈុតទាំងនោះទេ នឹងពិបាកទាញសំឡេងគាំទ្រ។ ដូច្នេះនាងមិនបោះបង់ឈុតសម្តែងទាំងនោះទេ ខណៈដែលតម្លៃខ្លួនរបស់នាងកើនឡើងកាន់តែខ្ពស់ គឺ១រឿងជិត១ម៉ឺនដុល្លារឯណោះ។មានការរំពឹងថា ពេលលីដា បង្ហាញស្នាដៃថ្មីនៅក្នុងខ្សែភាពយន្តភាគរឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលមានឈុតឆាកស្នេហាស្រើបស្រាលរោលរាលផងនោះ នាងនឹងទាញបានការគាំទ្រមួយកម្រិតទៀតពុំខាន៕
Post a Comment