Header Ads

នាយ ក្រឹម មិនខ្វល់ខ្វាយរឿងប្រពន្ធដាក់ពាក្យបណ្ដឹង…









ថ្ងៃនេះ​មាន​ការ​ចុះ​ផ្សាយ​ព្រោង​ព្រាត ពី​រឿង​ភរិយានាយ​​ ក្រឹម ដាក់​ពាក្យ​ប្ដឹង​​ ស្រីលាភ ​ពី​បទ​ដណ្ដើម​ស្វាមី​ លួច​ទាក់​ទង​គ្នា​ រហូត​ដល់​មាន​ផ្ទៃ​ពោះ​​កូន​ភ្លោះ​៥​ខែ​ ព្រម​ទាំង​បង្ខំ​ឲ្យ​លែង​លះ​ភរិយា​ដើម​​។
​ទាក់​ទង​រឿង​​ខាង​លើ​នេះ​ដែរ​ ស្រីលាភ បានប្រាប់ Sabay ថា រូប​នាង​មិន​ទាន់​បាន​ទទួល​ដំណឹង​ពាក់​ព័ន្ធ​ភរិយា​ស្រប​ច្បាប់​នាយ ក្រឹម ដាក់​ពាក្យ​ប្ដឹង​ខ្លួន​ទៅ​តុលា​ការ​នោះ​ទេ​។
នាង​ថា​៖​ “បើ​គាត់​​ដាក់​ពាក្យ​ប្ដឹង​នាង​ខ្ញុំ​​ទៅ​ហើយ​ប្ដឹង​ទៅ​ ពេល​នេះ​ខ្ញុំ​ក៏​មិន​ដឹង​ត្រូវ​និយាយ​ថា​ម៉េច​ដែរ ​បើ​ខ្ញុំ​អត់​ទាន់​ដឹង​រឿង​ហ្នឹង​ផង​។ ចាំ​ពេល​ខ្ញុំ​ទទួល​​បាន​ដំណឹង​ហ្នឹង​ ចាំ​គិត​តាម​ក្រោយ​ទៀត​ ពេល​នេះ​​ខ្ញុំ​មិន​ចង់​​និយាយ​អ្វី​ទាំង​អស់​”។ប្រភព sabay


No comments