Header Ads

ឃាត់ខ្លួន​តារា​ឡេ​លាប​ស្បែក​លក់​តាម Facebook និង Bigo Live

001
(​កណ្តាល )៖ ស្ត្រី​អ្នក​លាយ​ឡេ​លក់​តាម​អន​ឡាញ ដែល​តែងតែ​ឡាយ​វី​ដែ​អូ​លក់​ផលិតផល​ផ្សំ​ដោយ​ខ្លួនឯង​មានឈ្មោះ love riya​នោះ ត្រូវបាន​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ ក្រោយ​ចុះ​ធ្វើការ​​ត្រួតពិនិត្យ​ដល់ផ្ទះ​ផ​លលិត​ផល​ឡេ​លាប​ខ្លួន ដែល​គ្មាន​ការអនុញ្ញាត​គុណភាព​ពី​ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម​។​
​តារា​លក់​ឡេ​លាប​ស្បែក​តាម​Facebook ជាមួយ​ការបញ្ចេញ​រូបរាងកាយ​ដ៏​សិច​ស៊ី​រូបនេះ ត្រូវបាន​នគរបាល​ប្រយុទ្ធប្រឆាំង​ផលិត​​ផល​ក្លែងក្លាយ ឃាត់ខ្លួន ដោយសារ​សង្ស័យថា លក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។​
fn-2017-08-26-17-05-04-2-260x420
fn-2017-08-26-17-05-04-3-263x420
fn-2017-08-26-17-09-50-1-696x696
​មន្ត្រី​លេខា​ដ្ឋា​ន​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា​ឆ្នាំ​២០១៧​នេះ​ថា ការបង្ក្រាប​បានធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ស្ត្រី​នេះ​ផ្ទាល់​តែម្តង ស្ថិតនៅក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ស្ត្រី​រូបនេះ មានឈ្មោះ​ពិត​ថា ឆេង ស្រីរ័ត្ន​។
​ការឃាត់ខ្លួន​បានធ្វើ​ឡើង​បន្ទាប់ពី​ស្ត្រី​រូប បាន​លក់​ផលិតផល​ដែល​គ្មាន​ការចុះបញ្ជី​ឬ​ត្រួត​​ពិនិត្យ​គុណភាព​ឲ្យ​បាន ច្បាស់លាស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​ជាពិសេស​ផលិតផល​លេ​ដែល​ស្ត្រី​រូបនេះ​លក់ និង​អះអាងថា ជួយ​ឲ្យ​ស្បែ​កស ក្នុង​រយៈពេល​៧​ថ្ងៃនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។​
fn-2017-08-26-17-05-04-4-696x928
​ក្នុង​ការចុះ​ឆែកឆេរ​នេះ​សមត្ថកិច្ច​រកឃើញ​ឡេ ដែល​លាយ​ដោយ «Love Riya»​មាន​ដាក់​រូប​ស្ត្រី​នេះ​និង​វត្ថុ​ធាតុ​ផ្សំ​សរុប​ប្រហែល ១.៣៧០​គីឡូក្រាម​៕អត្ថបទ៖ រស្មីកម្ពុជា
fn-2017-08-26-17-05-05-6-630x420
fn-2017-08-26-17-05-05-9-768x512

No comments