Header Ads

ដឹងអត់! ត្រឹម ១ខែ ចំណូល​ពីការ​ចូល​ទស្សនា​អង្គរ បាន​ប៉ុន្មាន?


ក្នុងខែ​កក្កដា ឆ្នាំ​២០១៧ ចំណូល​ដែល​ទទួល​បាន​ពីការ​លក់​បណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ ៨,២២លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ កាលពីថ្ងៃ​ទី១ សីហា។ កាលពី​ខែមុន មាន​ភ្ញៀវ​ទេសចរ ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ មាន​ចំនួន ១៨, ២៦​ម៉ឺននាក់។ ចំណូល​ដែល​ទទួល​បាន គឺ​បង់ចូល​ថវិកា​ជាតិ ចំនួន ៧, ៨៥លាន​ដុល្លារ និង​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន ៣៦,៥២ម៉ឺន​ដុល្លារ។
គ្រឹះស្ថាន​អង្គរ ក៏បាន​ឲ្យដឹង​ដែរថា ក្នុង​រយៈពេល ៧​ខែ ចំនួន​ភ្ញៀវ​បរទេស​ដែលមក​ទស្សនា​អង្គរ មាន​ប្រមាណ ១,៤១លាន​នាក់ កើនឡើង ១២,៣៤% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៦។ ក្នុងនោះ ចំណូល​សរុប​ទទួល​បាន ៦០,៣៩លាន​ដុល្លារ កើនឡើង ៦៨,៣៣%៕

No comments