Header Ads

រំលោភសម្លាប់យ៉ាងព្រៃផ្សៃទៀតហើយ! ក្នុងករណីបាត់​ខ្លួននារីស្រស់ស្អាតម្នាក់រយៈពេល​២​ថ្ងៃ​ទើបរក​ឃើញសាក​សព សង្ស័យ​ឃាតករជា...

ខេត្តស្វាយរៀង ៖ នារី​វ័យ​១៨​ឆ្នាំ​ម្នាក់​ទៅ​ចូលរួម​ពិធី​ខួបកំណើត​ក្មួយ​នៅ​ខេត្តព្រះវិហារ ត្រលប់​មក​វិញ​ជិះ​រថយន្ត​តាក់ស៊ី​មក​ក្រុង​បា​វិត​ប៉ះ​ចំ​ជន​ល្មោភកាម​នាំ​យក​ទៅ​រំលោភ​រួច​សម្លាប់​ត្រូវ​បាន​អ្នក​ឃ្វាលក្របី​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ សីហា ២០១៧ នៅ​ចំណុច​គុម្ព​រំចេក ស្ថិត​នៅ​ភូមិ​ចុង​សំ​រិ​ទ្ធ សង្កាត់​បាទី ក្រុង​បា​វិត​។ ជន​រង​គ្រោះ​ឈ្មោះ សុវណ្ណ សុខ​ម៉ា​លី​ន អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ ក្រុង​បា​វិត មាន​ទីលំនៅ​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២ សីហា ២០១៧​នៅ​ក្រុង​បា​វិត​។


បើ​តាម​បុរស​ឈ្មោះ ប៉ូ​យ សុវណ្ណ អាយុ​៣៨​ឆ្នាំ ជា​ឪពុក និង​ស្ត្រី​ឈ្មោះ តឿ ស្រី​ឡូត អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​សព​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ឈ្មោះ សុវណ្ណ សុខ​ម៉ា​លី​ន បាន​មក​ធ្វើការ​ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ នៅ​ក្រុង​បា​វិត បាន​រយៈពេល​១​ឆ្នាំ​មក​ហើយ កាន់​ផ្នែក​កា​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​បាន​ទៅ​ចូលរួម ខួបកំណើត​ក្មួយ នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៧ ហើយ​នៅ​ថ្ងៃ​ទី​២ សីហា ២០១៧ បាន​ជិះ​រថយន្ត​ពី​ខេត្តព្រះវិហារ មក​រាជធានី​ភ្នំពេញ រួច​ក៏​បាន​ជិះ​រថយន្ត​តាក់ស៊ី ពីរ​បេន​រថយន្ត​ផ្សារ​អូ​ឡាំ​ពិ​ក បន្ត​មក​កាន់​ក្រុង​បា​វិត​ដើ​ម្បើ​ចូល​ធ្វើការ​វិញ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ក្រុង​បា​វិត ហើយ​មុន​ពេល​កើតហេតុ ប្អូនស្រី​បាន ខ​ល​ទូរស័ព្ទ​មក​ម្តាយ​ថា​ខ្លួន​មក​ដល់​ជី​ភូ​ហើយ តែ​តាក់ស៊ី​ចូល​ដាក់​ម៉ូយ​តាម​ច្រក​ផ្លូវ​មួយ (​ប្អូនស្រី​ថា​ចូល​ជ្រៅ )​។

ហើយ​មួយ​ម៉ោង​ក្រោយមក​ម្តាយ ខ​លតា​ម​ទូរស័ព្ទ​ទៅ​វិញ​មិន​អាច​ទាក់ទង​បាន​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣​សីហា ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​តែ​ម្តង​។ ហើយ​ឪពុក​ម្តាយ យាយ និង​សាច់ញាតិ​មានការ​ព្រួយបារម្ភ​ក៏​នាំ​គ្នា​មក​តាម​រក​កូនស្រី ចៅ នៅ​ក្រុង​បា​វិត ជាមួយ​សមត្ថកិច្ច​។ ខាង​សមត្ថកិច្ច​ក៏​បាន​ធ្វើ​សេចក្តី​ជូន​៖ សេច​ជូនដំណឹង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត សូម​ជម្រាប​ដល់​សាធារណៈជន​ម្ចាស់ផ្ទះ​ជួល ផ្ទះសំណាក់ សណ្ឋាគារ និង​បងប្អូន​ដែល​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​៖ ដោយ​មាន​ករណី​បាត់​ប្អូនស្រី​ម្នាក់​នេះ​បាន​បាត់​ខ្លួន​កាលពី​ល្ងាច ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ​គ្មាន​ដំណឹង​។


ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ក្រុង​បា​វិត ហើយ​មុន​ពេល​កើតហេតុ ប្អូនស្រី​បាន ខ​ល​ទូរស័ព្ទ​មក​ម្តាយ​ថា​ខ្លួន​មក​ដល់​ជី​ភូ​ហើយ តែ​តាក់ស៊ី​ចូល​ដាក់​ម៉ូយ​តាម​ច្រក​ផ្លូវ​មួយ (​ប្អូនស្រី​ថា​ចូល​ជ្រៅ )​។ ហើយ​មួយ​ម៉ោង​ក្រោយមក​ម្តាយ ខ​លតា​ម​ទូរស័ព្ទ​ទៅ​វិញ​មិន​អាច​ទាក់ទង​បាន​។ បើ​បងប្អូន​បានឃើញ ឬ​ល​ឮដំណឹង​របស់​ប្អូនស្រី​ដែល​មាន​ភិនភាគ​ដូច​ខាងក្រោម សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ លេខ 088 872 18 33 / 098 88 10 18 / 088 882 82 97 / 011 82 82 97 និង 096 882 82 97​។




ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​រួច​មក លោក​វរៈសេនីយ៍ទោ កែវ គង់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ដាក់​ផែនការ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​តាម​មូលដ្ឋាន តាម​ផ្ទះ​ជួល ផ្ទះសំណាក់ និង​សណ្ឋាគារ​ទូ​ទាំង​ក្រុង​បា​វិត​ក៏​ប៉ុន្តែ​រក​មិនឃើញ​។ រហូត​ដល់​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ សីហា ២០១៧ ក្មេង​ឃ្វាលក្របី ពេល​ដេញ​ក្របី​ត្រលប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​ប្រទះ​ឃើញ សព​មនុស្ស​ស្រី ហើម​អណ្តែត​ទឹក​ទាំង​ខ្លួន​អាក្រាត​កាយ នៅ​ក្នុង​ទឹក​អែប​ផ្លូវ​ក្បែរ​គុម្ព​រំចេក ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ពិនិត្យ​មើល​។


បើ​តាម​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ពិនិត្យ និង​ការ​សន្និដ្ឋាន គឺជា​ករណី​រំលោភ​សម្លាប់​។ ប្រភព​បន្ត​ទៀត​ថា សព​ត្រូវ​ឃាតក រំលោភ រួច​យក​ខ្សែរឹត​ក​សម្លាប់ ហើយ​ដឹក​មក​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខា​លើ អូស​សព​ទម្លាក់​ក្នុង​ទឹក​ហើយ​យក​ដុំ​ថ្ម​សង្កត់ពីលើ​ដើម្បី​បំបាត់ភស្តុតាង ក៏​ប៉ុន្តែ​ពេល​សព​ហើម​ទើប​អណ្តែត​ទឹក​ទើប​ក្មេង​ឃ្វាលក្របី​ប្រទះ​ឃើញ ម្យ៉ាង​នៅ​ចំណុច​កើតហេតុ​គឺ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ទើប​ជា​ឱកាស​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​។
ប្រភព​ដដែល​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា អ្នក​រត់​តាក់ស៊ី បាន​ដឹក​ជន​រង​គ្រោះ​ពង្វាងផ្លូវ គឺ​ចេញពី​ផ្សារ​ជី​ភូ ទៅ​តាម​ផ្លូវលំ រួច​ដឹក​ទៅ​តាម​ខាងជើង​សាលាស្រុក​ច​ន្ទ្រា រួច​ចុះ​មក​តាម​ផ្លូវលំ​ពី​ត្បូង​មក​ជើង​វិញ​មក​តាម​សង្កាត់​បាទី ចូល​មក​ក្រុង​បា​វិត លុះ​មក​ដល់​ចំណុច​កើតហេតុ គឺ​យប់​ជ្រៅ និង​ដាច់​ពី​ផ្ទះ​អ្នកស្រុក​ស្ងាត់ ជន​បី​សាច​តណ្ហា ក៏​ឈប់​រថយន្ត​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​រួច​យក​ខ្សែរឹត​ក​ជន​រង​គ្រោះ​សម្លាប់​តែ​ម្តង​ហើយ​បាន​បើករថយន្ត​ចូល​ទៅ​ក្រុង​បា​វិត​ដែ​មាន​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា​ឃាតក​បាន​យក​កាបូបស្ពាយ​១ ទូរ​សព្ទ័​ដៃ​១​គ្រឿង ប្រាក់​មួយ​ចំនួន និង​កាបូប​សំលៀក​បំពាក់​ផង​ដែរ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរចំពោះករណីរំលោភសម្លាប់ខាងលើនេះ?។ប្រភពដើម៖កោះសន្តិភាព

No comments