Header Ads

រូបមួយសន្លឹកនេះ របស់ សុខ ស្រីនាង និងព្រាប សុវត្ថិ ឡើងផ្អែមល្ហែមតែម្តង!

ភ្នំពេញ៖ កញ្ញា សុខ ស្រីនាង តារាចម្រៀងស្រីវ័យក្មេង និងមានរូបសម្រស់ស្រស់ស្អាតដោយអំណោយផលមកពីធម្មជាតិ បានទទួលនូវការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីខ្លួន បានឈានជើងចូល នៅក្នុងផលិតកម្មរស្មីហង្សមាស ជាផ្លូវការ។
ក្នុងនោះគេសង្កេតឃើញកញ្ញា សុខ ស្រីនាងបានចេញបទចម្រៀងថ្មីរបស់ខ្លួនជាច្រើនបទ និងមានការចាប់ដៃគូសម្តែងជាមួយតារាប្រុសល្បីផងដែរ នៅក្នុងផលិតកម្មដ៏ធំមួយនេះ។
ជាក់ស្តែង កញ្ញា សុខ ស្រីនាង បានច្រៀងរួមគ្នាជាមួយ លោក ហ្សូណូ និងលោក នៅ ស៊ីនឿន ជាដើមផងដែរ ដោយបានទទួលនូវការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន។
ហើយអ្វីដែលរឹតតែធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះគឺស្រីស្អាត សុខ ស្រីនាង ក៏បានចាប់ផ្តើមចាប់ដៃគូសម្តែងជាមួយនឹងកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ។
ដោយកាលពីយប់មិញនេះ រូបថតមួយសន្លឹករបស់តារាល្បីទាំងពីរដួង ត្រូវបានកញ្ញា ស្រីនាង បង្ហោះនៅលើហ្វេសប៊ុកខ្លួន ព្រមជាមួយនឹង Caption ថា «Romantic Night» ពិតជាមានភាពផ្អែមល្ហែមណាស់។
ទន្ទឹមនឹងនេះ ក៏ល្បីថា លោក ព្រាប សុវត្ថិ និងកញ្ញា សុខ ស្រីនាង អ្នកទាំងពីរប្រហែលជាកំពុងតែថត MV បទចម្រៀងថ្មី ឬកំពុងតែថតខ្សែភាពយន្តថ្មី ឱ្យផលិតកម្មរស្មីហង្សមាស ប៉ុន្តែមិនទាន់មានប្រភពច្បាស់លាស់ណាមួយ បញ្ជាក់ពីរឿងនេះនៅឡើយទេ៕
រង់ចាំតាមដានទស្សនាទាំងអស់គ្នាថា តើនឹងមានអ្វីប្លែកខ្លះ នៅពេលដែលតារាទាំងពីរដួង ចាប់ដៃគ្នាសម្តែងដូច្នេះ?
ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖









No comments