Header Ads

តោះទៅជិះយន្តហោះ ! នារីអាកាសចរណ៍របស់វៀតណាមស្ថិតក្នុងឈុតប៊ីគីនី ដែលត្រៀមសំរាប់ជើងហោះហើរទៅកាន់......

ប្រទេសវៀតណាម ៖ នាពេលថ្មីនេះៗក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបានធ្វើការប្រកាសជាផ្លូវការនូវផែនការរបស់ខ្លួន ដែលត្រៀមបំរើជើងហោះហើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់វៀតណាមមួយនេះបានបង្កើតក្រុមនារីអាកាសចរណ៍ដ៏ស្រស់ស្អាតក្នុងឈុតប៊ីគីនីសំរាប់បំរើការដល់អតិថិជនក្នុងការបើកបង្ហាញផែនការនេះ។ រឿងនេះបានធ្វើអោយមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គម ហើយវាថែមទាំងបង្កើតជាភាពងឿងឆ្ងល់ទៀតថាប្រទេសដែលសំបូទៅដោយអ្នកកាន់សាសនាមូស្លីម រួមជាមួយវិន័យដ៏តឹងរឹងនេះអោយទទួលយកបានដែរនូវរូបភាពបែបនេះ។

តែក្រុមហ៊ុនបានចេញមុខបញ្ជាក់ប្រាប់ថានឹងមិនមានការអោយនារីអាកាសចរណ៍ស្លៀកពាក់បែបនេះ នៅពេលបំរើការដល់អតិថិជននោះទេ។ យោងតាមលោក Jay L. Lingeswara អនុប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះបានប្រាប់អោយដឹងថា ការស្លៀកពាក់ប៊ីគីនីរបស់ក្រុមនារីអាកាសចរណ៍ទាំងនេះ វាត្រូវបានគេធ្វើឡើងដើម្បីជាការផ្សព្វផ្សាយអោយមានភាពទាក់ទាញសំរាប់ជើង​ហោះ​ហើរទៅកាន់ប្រទេស​ឥណ្ឌូ​នេ​ស៊ី និងក្នុងឪកាសពិសេសណាមួយតែប៉ុណ្ណោះ។

គាត់បន្តថា “យើងជឿជាក់យ៉ាងមុតមាំហើយប្តេជ្ញាថានឹងផ្តល់ជូនសេវាកម្មល្អ និង សមស្របទៅនឹងទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ី”។ រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ចូនរបស់ប្រទេសឥណ្ឌូនេស៊ី ក៏បានចញមុខធានាអះអាងដល់សាធារណៈេជនថាក្រុមហ៊ុន Vietjet Air នឹងកែតម្រូវឯកសណ្ឋានរបស់ខ្លួនអោយមានភាពសមស្របក្នុងការបំរើជើងហោះ​ហើរ​ទៅកាន់ប្រទេសខ្លួន។​ ហើយជើងហោះហើរពីទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ទៅកាន់ទីក្រុង Ho Chi Minh ប្រទេសវៀតណាមនេះនឹងត្រូវបានត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ៕

No comments