Header Ads

ឪពុកមើលរឿងសិចស្រាប់តែមានអារម្មណ៍ បង្ខំកូនពេញក្រមុំអោយ…

បាត់ដំបង៖ ​កម្លាំងអធិការដ្ឋាន នគរបាលស្រុក ភ្នំព្រឹក​ ខេត្ត​ ខេត្តបាត់ បានបញ្ជូនខ្លួនជនសង្ស័យ
ម្នាក់ ក្នុងករណីប៉ុនប៉ងរំលោភកូនខ្លួនឯង ទៅសាលាដំបូងខេត្ត បាត់ដំបង​ ដើម្បីផ្តន្ទាទោសតាម
ច្បាប់​។
ប្រភពសារព័តមានបាន​ឲ្យដឹងថា ជននេះបានបើកទូស័ព្ទដៃមើល រឿង អាសអាភាស កើតចំណង់
ប៉ុនប៉ងរំលោភសេពសន្ថវៈ កូនបង្កើតរបស់ខ្លួន ត្រូវប្រពន្ធមកទាន់​ ប្តឹង សមត្ថកិច្ចអោយឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧​ វេលាម៉ោង០៩និង០០នាទីព្រឹកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
បួរ។​ដោយសមត្តកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ​ ស៊ុយ​ សាវ័ន្ត​ ភេទស្រី​ អាយុ៣១ឆ្នាំ​ រស់នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មកប្តឹងពីឈ្មោះ​ ហេង​ ម៉ាប់​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ដែលត្រូវជាប្តីរបស់ខ្លួន ពីករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កូនខ្លួនឯង​ ឈ្មោះ​ ស.​ស.ណ.ភេទស្រី​ អាយុ១៨ឆ្នាំ​ នៅថ្ងៃដដែល។​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើសួរនាំ​
ឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈកូនខ្លួនឯងពិតប្រាកដមែន​ តែត្រូវប្រពន្
ធមកទាន់​ កាលពីថ្ងៃទី០៩ សីហា ២០១៧​ វេលាម៉ោង២០និង០០នាទី នៅនឹងផ្ទះរបស់ខ្លួន
ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង
ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់​៕

No comments