ស្នេហាតាមFacebook ធ្វើអោយស្រ្តីម្នាក់ជិះយន្តហោះឆ្លងទ្វីបមករកខាងប្រុសដើម្បីរៀបការជាគូរជីវិត …………………
ពាក្យថាស្នេហា គឺមានន័យធំធេងខ្លាំងណាស់ សម្រាប់មនុស្សជាតិ
ហើយស្នេហា គឺអាចធ្វើឱ្យមនុស្សហ៊ានលះបង់គ្រប់យ៉ាង
ដើម្បីសម្រេចបំណងរបស់ខ្លួន
ជាក់ស្ដែងដូចជានារីជនជាតិកាណាដាម្នាក់សុខចិត្តធ្វើដំណើររាប់រយគីឡូម៉ែត្រ
ដើម្បីមកជួបបុរសកំពូលស្នេហ៍របស់នាង ដែលជាជនជាតិហ្វ៊ីលីពីន និង
កំពុងរស់នៅប្រទេសហ្វ៊ីលីពីន ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសជនជាតិហ្វ៊ីលីពីនខាងលើនេះមានឈ្មោះ Romel រស់នៅក្នុងទីក្រុង General Santos ប្រទេសហ្វ៊ីលីពីន បានស្គាល់គ្នាជាមួយនារីវ័យក្មេងជនជាតិកាណាដាម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីឆ្នាំ ២០០៩ ហើយពួកគេបានបន្តភាពផ្អែមល្ហែមក្នុងន័យស្នេហា។
តាមរយៈសារឆ្លើយឆ្លងគ្នាបានរយៈពេល ២ ឆ្នាំ រហូតដល់ ឆ្នាំ ២០១២ នារីកាណាដារូបនោះដាច់ចិត្តជិះយន្តហោះពីកាណាដា មកជួប Romel ដល់ផ្ទះតែម្ដង ។
គូស្នេហ៍ឆ្លងវេហាមួយគូនេះ ពិតជាមានភាពល្អូកល្អឺនជាមួយគ្នាខ្លាំងណាស់ ក្នុងរយៈពេលដែលគេបានឃើញមុខគ្នាផ្ទាល់ដូចនេះ ប៉ុន្តែមិនយូរប៉ុន្មាននារីជនជាតិកាណាដា ក៏បានវិលត្រឡប់ទៅប្រទេសកំណើតរបស់នាងវិញ ហើយពេលនោះពួកគេក៏ឃ្លាតគ្នាម្ដងទៀត ប៉ុន្តែសេចក្ដីស្នេហានៅតែមានជានិច្ចថ្វីបើរាងកាយរបស់ពួកគេឆ្ងាយពីគ្នាពិតមែន ។
ជាថ្មីម្ដងទៀត រំលងបានមួយឆ្នាំបន្ទាប់ពីនារីជាគូស្នេហ៍វិលទៅប្រទេសកំណើត ក្នុងឆ្នាំ ២០១៣ នាងក៏បានមកហ្វ៊ីលីពីនម្ដងទៀត ហើយនៅឆ្នាំជាមួយគ្នានោះដែរ ពួកគេទាំងពីរនាក់ក៏បានរៀបការជាមួយគ្នា និង រួមរស់ជាមួយគ្នាប្រកប ដោយសុភមង្គលរហូតដល់សព្វថ្ងៃ ៕

Post a Comment