Header Ads

អានហើយស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ! នារីម្នាក់ត្រូវម្តាយបោះបង់ចោលតាំងពីតូច​ នុះពេលបានជួបម្តាយខ្លួនវិញខំស្រែកហៅ តែនិយាយម្តាយខ្លួននិយាយតបមកវិញស្ទើរក្អួតឈាម

ថ្មីនេះមាននារីម្នាក់បានសរសេររៀបរាប់ពីជីវិតរបស់ខ្លួនផ្ទាល់លើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនដែលត្រូវបែកបាក់គ្រួសារតាំងពីតូច មិនមានឪពុកម្តាយរស់នៅក្នុងផ្ទះជាមួយដូចគេ ច្រណែនគ្រួសារគេដែលមានភាពកក់ក្តៅជួបជុំគ្នារាល់ថ្ងៃ ។

ប៉ុន្តែពេលដែលនាងបានជួបមនុស្សជាទីស្រលាញ់របស់ខ្លួនដែលជាអ្នកផ្តល់កំណើតអោយនាងទៅហើយ បែបជាម្តាយរបស់ខ្លូនបដិសេធថាមិនស្គាល់នាងទៅវិញ ។

នាងតែងតែនិយាយលើកទឹកចិត្តខ្លួនឯងថាមាន ម្ដាយឯណាមិនស្រលាញ់កូន? ពេលនេះបានជួបហើយ ឃើញហើយម្ដាយបែបនេះ។

តោះ! មកមើលអ្វីដែលនារីដ៍គួរអោយអាណិតននោះសរសេររៀបរាប៖
“#ម្តាយឯណាមិនស្រលាញ់កូន?
គឺម៉ាក់ខ្ញុំ

ជួបម្តាយ ម្តាយធ្វើជាមិនស្គាល់កូន
ម៉ាក់ប៉ាខ្ញុំបែកបាក់គ្នាតាំងពីខ្ញុំនៅតូច ម៉ាក់ចេញពិខ្ញុំមកនៅភ្នំពេញប៉ាក៏យកប្រពន្ធថ្មី ខ្ញុំរស់នៅជាមួយយាយខ្ញុំតាំងពីប៉ាម៉ាក់បែកគ្នា ពេលម៉ាក់មកលេងផ្ទះខ្ញុំមិនស្គាល់ម៉ាក់ទេ ខ្ញុំហៅគាត់ថាមីង គាត់ធ្វើការនៅភ្នំមែនតែយាយប្រាប់ថាគាត់មិនដែរផ្ញើលុយអោយទេ (អោយតិចតួចបំផុត បើសុំពីយាយពេលនៅជាមួយ នឹងគាត់សុំពីយាយ) ខ្ញុំមិនបានតូចចិត្តទេព្រោះគិតថាគាត់លំបាក ពេលរៀនទី5 ទី6 យាយខ្ញុំគាត់ខំធ្វើស្រែចំការដើម្បីអោយលុយខ្ញុំទៅរៀន ព្រឹកប្រលឹមចេញទៅបាត់ យប់ងងឹតទើបបានចូលផ្ទះ មួយថ្ងៃទៅមួយថ្ងៃខ្ញុំសឹងតែមិនបានជួបមុខយាយខ្ញុំទេ ពេលខ្លះគាត់ត្រឡប់មកវិញយប់ ខ្ញុំដេកលក់បាត់ទៅហើយ នៅម្នាក់ឯងរាល់ថ្ងៃ មានពេលខ្លះមេឃខ្ញុំអង្គុយមាត់ជណ្តើរនឹកដល់ម៉ាក់ហើយគិតថាពេលណាម៉ាក់មកនៅជាមួយខ្ញុំដូចគេ? រហូតដល់ខ្ញុំរៀនថ្នាក់ទី8 យាយខ្ញុំបានទិញចំការនៅឆ្ងាយហើយខ្ញុំត្រូវនៅជាមួយតា ពេលខ្លះនៅជាមួយពូ ពេលខ្លះក៏នៅម្នាក់ឯង ពេលខ្លះខ្ញុំខ្លាចខ្ញុំហៅគេទៅដេកជាមួយ ពេលខ្លះគេមិនមកខ្ញុំក៏ទៅដេកផ្ទះគេ។

ពេលទៅដេកផ្ទះឃើញគ្រួសារគេកក់ក្តៅគេមានប៉ាម៉ាក់នៅជាមួយគេ ខ្ញុំច្រណែនគេចង់មានប៉ាម៉ាក់នៅជាមួយដូចគេ រហូតដល់ថ្ងៃមួយម៉ាក់បានមកនៅជាមួយខ្ញុំ តែគាត់មួយថ្ងៃៗគាត់គិតតែនិយាយទូរស័ព្ទ មិនខ្វល់ពីកូនទេ ហើយគាត់ក៏មកធ្វើការនៅភ្នំពេញវិញ ខ្ញុំក៏ត្រូវនៅតែឯងដដែល ខ្ញុំស៊ូនៅម្នាក់ទោះបីខ្ញុំខ្លាចយ៉ាងណាក៏ដោយ ព្រោះពេលខ្ញុំនៅជាមួយគេ ខ្ញុំយំរាល់យប់ព្រោះខ្ញុំចង់បាន់ម៉ាក់ប៉ានៅជាមួយដូចកូនគេដែរ។

ពេលខ្ញុំរៀនទី12 ពូនិងយាយខ្ញុំគាត់បានចូលលុយគ្នាទិញម៉ូតូខ្ញុំជិះទៅរៀន ហើយគាត់ក៏ទៅនៅចម្ការដូចរាល់ឆ្នាំ ហើយម៉ាក់បានមកនៅជាមួយខ្ញុំ ដល់ព្រឹកមួយគាត់បានសួរខ្ញុំថា
ម៉ាក់ ៖ មីអូនថ្ងៃទៅរៀនអត់?
ខ្ញុំ ៖ ទៅ
ម៉ាក់ ៖ ចឹងកូនឯងជិះជាមួយគេសិនទៅម៉ាក់យកម៉ូតូទៅផ្សារទិញម្ហូប។

ខ្ញុំក៏ទៅរៀនធម្មតា ពេលថ្ងៃម៉ោង11ខ្ញុំត្រឡប់មកផ្ទះវិញមិនឃើញមានអ្នកណានៅផ្ទះ ហើយបាយក៏មិនទាន់ដាំ ខ្ញុំក៏ដាំបាយច្រើនទុកអោយគាត់ដែរ ហើយម៉ោង12ខ្ញុំក៏ទៅរៀនវិញ ។ ដល់ពេលល្ងាចត្រឡប់មកផ្ទះវិញ ក៏មិនឃើញមានអ្នកណានៅផ្ទះទៀត បាយដែលដាំក៏គ្មានអ្នកហូប ហើយសួរខ្លួនឯងថា “ម៉ាក់ទៅណា?” ចាំបាត់ៗដល់ម៉ោង8ខ្ញុំក៏ដាច់ចិត្តcallទៅគាត់តែមិនចូល ចាំដល់កន្លះម៉ោងនៅតែមិនចូលទើខ្ញុំដឹងច្បាស់ថា #គាត់រត់ចោលខ្ញុំហើយខ្ញុំគិតតែយំៗៗស្ទើតែគាំងបេះដូង ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំព្យាយាមcallទៅគាត់រហូតតែមិនចូល ខ្ញុំបានត្រឹមប្រាប់ខ្លួនឯងថា គាត់លំបាកហើយទើគាត់រត់ចោលខ្ញុំបែបនេះ ហើយក៏តាំងចិត្តថាថ្ងៃណាមួយគាត់នឹងមករកខ្ញុំវិញមិនខាន។

លុះដល់ល្ងាចមិញខ្ញុំបានទៅផ្សារហើយមិត្តភ័ក្កខ្ញុំក៏ប្រាប់ខ្ញុំថា ( នោះម៉ាក់ណារីឯង ) ហើយគេទាញខ្ញុំទៅមើលតែខ្ញុំមិនហ៊ានទៅហើយខ្ញុំយប់ ក្នុងចិត្តខ្ញុំរំភើប ភ័យ តក់ស្លុត មិណឹកស្មានថាបានជួបគាត់ ខ្ញុំបានត្រឹមដើរតាមគាត់មិនហ៊ាននិយាយជាមួយគាត់ មិត្តខ្ញុំអោយតេទៅសួរយាយថាគួរហៅគាត់អត់? យាយខ្ញុំក៏ប្រាប់អោយនិយាយជាមួយទៅ ខ្ញុំក៏ដាច់ចិត្តចូលទៅ។ ប៉ុន្តែពេលដែលខ្ញុំចូលទៅ ហៅគាត់ថា ម៉ាក់ ហើយគាត់ងាកមក ខ្ញុំអោយទូរសព្ទទៅហើយនិយាយថា យាយចង់ជួប ហើយខ្ញុំក៏យំមកអោបមិត្តខ្ញុំវិញ។

ចំណែកគាត់វិញ គាត់មានតែពាក្យសួរពួកខ្ញុំថា ពីណាគេៗ គាត់នៅតែសួរដដែរៗ ហើយសួរមិត្តខ្ញុំថា កើតអី? ពីណាគេ? ហើយមិត្តខ្ញុំប្រាប់ថាណារី អ៊ំឯងនិយាយជាមួយយាយបន្ទិចទៅ តែគាត់នៅតែសួរដដែរៗថាពីណាគេ? ខ្ញុំយំកាន់តែខ្លាំងព្រោះម្តាយដែលខ្ញុំតាមរកគាត់ គាត់បែរជាមិនស្គាល់ខ្ញុំ ហើយខ្ញុំក៏យកទូរស័ព្ទពីគាត់វិញទាំងទឹកភ្នែកហូរ ហើយក៏រត់ចេញមក តែគាត់នៅតែសួរថាពីណាគេដដែរ។

បើអ្នកទាំងអស់គ្នាជាខ្ញុំតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? ពេលដែលជួបម្តាយហើយ ម្តាយធ្វើជាមិនស្គាល់កូនបែបនេះ? បែកត្រឹមតែ2ឆ្នាំម្តាយធ្វើមិនស្គាល់កូន។ចាប់ពីពេលនេះទៅខ្ញុំគ្មានម៉ាត់ទៀតទេ ជារៀងរហូតទៅ។”




No comments