Header Ads

លោក ឃួង ស្រេងប្តេជ្ញាបង្ក្រាប​​ល្បែង​ហ្គេម​ស៊ីសង តាម​ប្រព័ន្ធ Online ជ្រក​ក្រោមរូបភាព​ទីតាំង Internet cafe ឬ ណេ​ត 24h

ភ្នំពេញ: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​បន្ទាន់ ជាមួយ​តំណាង ក្រសួង​ប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ការងារ បង្ក្រាប​ល្បែង​ហ្គេម​ស៊ីសងតាម​ប្រព័ន្ធ Online ជ្រក​ក្រោមរូបភាព​ទីតាំង Internet cafe ឬ ណេ​ត​24h ក្នុង​រាជធានី​ភ្នំពេញ​។   
 3d1fc7d3-598e-431a-ac97-6b3b9e100583
ការ​មាន​វិធានការ​បែបនេះ ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​មួយ កាលពី​រសៀល​ថ្ងៃទី​២៦ កក្កដា ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួនទៀត ដូចជា តំណាំង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​រក​វិធានការ ដើម្បី​លុបបំបាត់ ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។​
​លោក​អភិបាល បានដាក់​ចេញ​នូវ វិធានការណ៍​បង្ក្រាប គ្រប់​ល្បែង​ហ្គេម​ស៊ីសង តាម​ប្រព័ន្ធ Online ជ្រក​ក្រោមរូបភាព​ទីតាំង Internet cafe ឬ ណេ​ត​24h ទាំងអស់ ទោះជា​ម្ចាស់​អាជីវកម្ម មានច្បាប់​អនុញ្ញាត បើក​ទីតាំង Internet ក៏ដោយ ព្រោះថា​ល្បែង​ហ្គេម ស៊ីសង​តាម​ប្រព័ន្ធ Online គឺជា​ល្បែង​បំផ្លាញ ការសិក្សា​របស់​កុមារ និង​យុវជន ហើយ​ទីនោះ ក៏​ជា​កន្លែង​ប្រមូលផ្តុំ នូវ​ការប្រើប្រាស់​គ្រឿងញៀន និង​ជនល្មើស លួច​-​ឆក់​ផងដែរ​។​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ បិទ​ទីតាំង​កន្លែង បើក​អ៊ី​ន​ធឺ​ណែ​ត​នានា ដែល​លួច​បង្កប់​ល្បែង ស៊ីសង​ខុសច្បាប់ គម្រោង​នៃ​ការ​មាន​វិធានការ​នេះ គឺ​ក្រោយពី​មាន ប្រជាពលរដ្ឋ​ជាច្រើន បានលើកឡើង​ពី​បញ្ហា ដែល​កន្លែង​បើក អ៊ី​ន​ធឺ​ណែ​ត មួយចំនួន បាន​លួច​បង្កប់​ល្បែង ស៊ីសង​ខុសច្បាប់ បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ។​
​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា តាមពិតទៅ​ការអនុញ្ញាត​ច្បាប់ ឲ្យ​បើក​អ៊ី​ន​ធឺ​ណែ​ត​នេះ គឺ​ដើម្បី​បម្រើសេវា​ធម្មតា​ទេ ប៉ុន្តែ​បើតាម​ការលើកឡើង របស់​ប្រជាពលរដ្ឋ​កន្លែង បើក​អ៊ី​ន​ធឺ​ណែ​ត​ទាំងនោះ បែរ​ជាមាន​បង្កប់​ល្បែង ស៊ីសង​ខុសច្បាប់ ទៅវិញ ។
​ដោយហេតុ​នេះហើយ ទើប​រដ្ឋបាល​រាជធានី កោះប្រជុំ​ជាមួយ អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឈានទៅដល់​ការបង្ក្រាប​។ ក្នុង​កិ​ច្វ​ប្រជុំ​នោះ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ត្រូវ​ចុះ​មើល​ទីតាំង បើក​អ៊ី​ន​ធឺ​ណែ​ត នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​មាន​បញ្ហា​លួច​បង្កប់ ល្បែងស៊ីសង​ខុសច្បាប់ ត្រូវតែមាន​វិធានការ​ច្បាប់ គឺ​បិទ​ទីតាំង​នោះ ចោល​តែម្តង ។ ទោះបី​ទីតាំង​នោះ មានច្បាប់​ចេញពី​ក្រសួង ពាក់ព័ន្ធ​ក៏ដោយ​ក៏ យើង​សុំ​ទៅ​ក្រសួង​ទាំងនោះ លុប​ច្បាប់​អនុញ្ញាត នោះ​ចេញ​ដែរ​។ ដោយឡែក​ទីតាំង ដែល​មិនមាន​ច្បាប់ គឺ​យើង​បិទ​អាជីវកម្ម​តែម្តង​។​
​លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ការងារ​នេះ មិនមែន​សម្រាប់ តែ​អាជ្ញាធរ​ខណ្ឌ​បំពេញ ប៉ុណ្ណោះ​ទេ តែ​ខាង​ស្នងការ​រាជធានី ប៉េអឹម​រាជធានី ក៏​ជា​ដែន​សមត្ថកិច្ច ក្នុង​បង្ក្រាប​ករណី​លួច​បង្កប់ ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​អ៊ី​ន​ធឺ​ណែ​ត​កាហ្វេ នេះដែរ​។​
ក្រៅពីនេះ រដ្ឋបាល​រាជធានី ក៏បាន​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មុន​នៃ​ការចេញ​ច្បាប់​ឲ្យ​គេ បើក​អាជីវកម្ម តាម​ប្រព័ន្ធ​អន ឡាញ​នេះ ត្រូវតែ​ត្រួតពិនិត្យ ឲ្យ​បាន​ច្បាស់​ជាមុនសិន ដើម្បី​ជៀសវាង បើក​ទីតាំង​អ៊ី​ន​ធឺ​ណែ​ត​សោះ តែមាន​បង្កប់​ល្បែងស៊ីសង ខុសច្បាប់​ដែល​សង្គម ស្អប់ខ្ពើម​ទៅវិញ​៕

No comments