ព្រៃផ្សៃណាស់!! នារីម្នាក់ត្រូវគេរួមរ័កឆ្អែតឆ្អន់ រួចរឹតកសម្លាប់ទាំងអាក្រាតកាយ ហើយយកនំប៉ាវញាត់ពេញមាត់ទៀត (មានរូបភាព)
សេចក្ដីរាយការណ៏ ថ្ងៃទី២៧ កក្កដា ២០១៧ ខេត្តត្បូងឃ្មុំ ៖ ពិតជាសាហាព្រៃផ្សៃខ្លាំងណាស់ ដែលបុរសម្នាក់បន្ទាប់ពីរួមរ័កជាមួយនារីម្នាក់ឆ្អែនឆ្អន់ហើយ ស្រាប់តែរឹតកសម្លាប់បំបិតមាត់ទាំងអាក្រាតននលគក រួចថែមទាំងយកនំប៉ាវញាត់ចូលក្នុងមាត់ថែមទៀត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៦ព្រឹកនេះ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សែម សុខុម អាយុ២៥ឆ្នាំ រស់នៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បាននាំនារីរងគ្រោះមកជួលបន្ទប់បន្ទប់ជូលលេខ៦ដើម្បីស្នាក់នៅដោយឲ្យកំរៃឈ្មួលទៅម្ចាស់ផ្ទះ១ម៉ឺនរៀល ។ លុះព្រឹកឡើង ពេលដែលស្ត្រីចំណាស់ម្ចាស់ផ្ទះក្រោកពីដំណេក ក៏ដើរមើលបន្ទប់ភ្ញៀវដេក ស្រាប់តែឃើញបន្ទប់លេខ៦ ទ្វារចំហរខុសប្លែកពីធម្មតា លុះពេលដែលដើរទៅអើតមើល ក៏ឃើញស្ត្រីរងគ្រោះបានដេកស្លាប់ដោយអាក្រាតកាយននលគកតែម្តង ។ ភ្លាមៗនោះស្ត្រីម្ចាស់ផ្ទះបានប្រញាប់ទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រែក ដើម្បីឲ្យចុះមកពិនិត្យសព ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ដោយទទួលបានបញ្ជាពីនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ បានបង្កើតគណៈកម្មការចុះពិនិត្យសព ឃើញថា មានស្នាមរឹតក និងក្នុងមាត់ត្រូវបានញាត់នំប៉ាវឡើងណែនមាត់ ដោយអាក្រាតកាយននលគក ។ ក្នុងបន្ទប់ដេកមិនមានបន្សល់ទុកនូវវត្ថុតាងអ្វីដែលគួរឲ្យកត់សំគាល់នោះទេ តំបូងៗគេមិនស្គាល់អត្តសញ្ញាណអ្នកស្លាប់ឡើយ តែតាមការស្រាវជ្រាវនោះទើបដឹងអ្នកស្លាប់ឈ្មោះ សុខុម ។ ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចរាល់ សពនារីរងគ្រោះត្រូវបានដឹកមករក្សាទុកនៅវត្តមួយជាបណ្តោះអាសន្នដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ប្រភពពីអ្នកស្គាល់នារីរងគ្រោះបានឲ្យដឹងថា ដោយសារតែឃើញម្តាយមានជីវភាពក្រីក្រ ថែមទាំងជាប់បំណុលធនាគារច្រើនពេក នារីរងគ្រោះក៏សុខចិត្តចាកចេញពីផ្ទះដើម្បីរកលុយឲ្យម្តាយសងធនាគារ តែមិនទាន់បានសងផង ត្រូវបានឃាតករចិត្តអប្រិយសម្លាប់ក្នុងបន្ទប់ជួលយ៉ាងអណោចអធ័មបំផុត ៕
Post a Comment