Griezmann ត្រឡប់ហ្វឹកហាត់វិញ បញ្ចប់មន្ទិលរឿងផ្ទេរទៅ Man Utd
Antoine Griezmann បានត្រឡប់ទៅហ្វឹកហាត់ជាមួយ
Atletico Madrid លើកដំបូងត្រៀមការប្រកួត Pre season
មុនបើករដូវកាលថ្មីខែក្រោយ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងគឺជាគោលដៅទីមួយរបស់បិសាចក្រហម
Manchester United ប៉ុន្តែរូបគេបានបដិសេធការផ្ទេរចេញ
និងចុះកុងត្រាថ្មីបន្ទាប់ពី Atlectico
ជាប់បម្រាមមិនឲ្យទិញកីឡាករថ្មីនៅរដូវក្ដៅនេះ។
ការបង្ហាញខ្លួននៅទីលានហ្វឹកហាត់បានបញ្ចប់ពាក្យចចាមអារ៉ាមដែលលេចលឺថារូបគេត្រៀមខ្លួនចាកចេញកន្លងមក។
Griezmann និង Koke គឺជាកីឡាករចុងក្រោយក្នុងឈុតជម្រើសដំបូងដែលវិលមកហ្វឹកហាត់នៅទីលានស្ថិតក្នុងតំបន់ Angeles de San Rafael ប្រទេសអេស្ប៉ាញ។ Atletico នឹងធ្វើការប្រកួត Pre season របស់ខ្លួនដំបូងគេដោយប៉ះ Deportivo Toluca របស់ ម៉ិកស៊ិក នៅថ្ងៃទី២៦ កក្កដា រួចបន្តប៉ះក្រុមចំណូលថ្មីលីគកំពូលអង់គ្លេស Brighton៕

Post a Comment