Header Ads

មានដឹងថាគេហុតញើសឈាមរាស្ត្រខ្មែរ យ៉ាងម៉េចទេរាល់ថ្ងៃ?

(ទីក្រុងប៉ារីស)៖ លោក ប៉ាង សុខឿន ដែលមានរហ័សនាមក្នុង Facebook ថា ខ្មែរសុវណ្ណភូមិ ជាអតីតសកម្មជនគណបក្ស សម រង្ស៊ី ដែលបានកំពុងតែនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសដោយសារតែជាប់បណ្ដឹងនយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ។ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ លោក សុខឿន បានចេញមុខវែកញែកពីរបៀបដែលថ្នាក់ដឹកនាំខ្មែរបច្ចុប្បន្ន កំពុងតែហុតញើសឈាមរាស្ត្រខ្មែរ ។
តាមរយៈទំព័រ Facebook លោក ប៉ាង សុខឿន បានដាក់ជាសំណួរសួរថា «ដែលមានដឹងថាគេហុតញើសឈាមខ្មែរ និងជាតិយ៉ាងម៉េចទេរាល់ថ្ងៃ»?
ហើយលោក សុខឿន ក៏បានផ្ដល់ចម្លើយថា ៖ ទៅដេកពេទ្យក្រៅប្រទេស នាំទាំងកូនទាំងចៅទាំងពូជមកជាមួយ ជិះយន្តហោះជាតិ ហើយដើរលេងសប្បាយ ស៊ីចាយ ដេកសណ្ឋាគារ ខ្ទង់ចំណាយលុយរដ្ឋដាក់ថា «បេសកកម្មនាយករដ្ឋមន្រ្តីទៅក្រៅប្រទេស» ។ នេះហើយជាមូលហេតុថវិការជាតិចំនួន ១៥០០ លានដុល្លារ ក្នុង១ឆ្នាំៗដែលគេហៅថា «ថវិការបម្រុងសម្រាប់ប្រមុខរដ្ឋាភិបាល
ចំណាយលើបេសកកម្មក្នុង និងក្រៅប្រទេសនោះ» ត្រូវបានចាយខ្ទេចៗមិនដឹងមុខ ។
លោក ប៉ាង សុខឿន ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួនថវិការជាតិប្រចាំឆ្នាំប្រហែលជាង ៥០០០ លានដុល្លារអាមេរិក ក្នុងនោះថវិការប្រហែល ១៥០០ លានដុល្លារត្រូវបានរដ្ឋសភាដែលជាទូទៅអនុម័តយល់ព្រមដោយសមាជិកសភាមកពីបក្សប្រជាជនកម្ពុជា ត្រូវបានគេទុកជាកញ្ចប់ថវិការបម្រុងសម្រាប់ចំណាយលើកិច្ចការផ្សេងៗ ជាពិសេសកិច្ចការងារការទូត ឬបេសកម្មប្រមុខរដ្ឋាភិបាលនៅក្នុង និងក្រៅប្រទេស ។ ចំពោះតម្លាភាពនៃការចំណាយលើថវិការទាំងនេះ គឺគេមិនដែលឲ្យដឹងទេ ហើយលោក សុន ឆៃ តំងណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិបានស្នើសុំពិនិត្យលើការចំណាយទាំងនេះជាញឹកញាប់ តែរដ្ឋសភាដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកគ្រប់គ្រង បានបដិសេធគ្រប់ពេល ៕
អត្ថបទរបស់ លោកប៉ាង សុខឿន
អត្ថបទរបស់ លោកប៉ាង សុខឿន

No comments