កំពូលខ្សែប្រយុទ្ធ All Stars កម្ពុជា ២រូប និយាយអ្វីខ្លះចំពោះការប៉ះ SCG Muangthong លើកទី២
ការប្រកួតរវាងក្រុម Cambodian All Stars និង SCG Muangthong United
កាន់តែកៀកមែនទែនហើយ ពោលគឺនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។
ខណៈដែលសំបុត្រចូលមើលការប្រកួតក៏មានលក់នៅមុខពហុកីឡដ្ឋានជាតិផងដែរ។
ទន្ទឹមនឹងការប្រកួតជិតចូលដល់យ៉ាងនេះ
សូមប្រិយមិត្តមកអានមតិរបស់ខ្សែប្រយុទ្ធក្រុម All Stars ២រូប
ចំពោះការប្រកួតជាមួយក្រុម SCG Muangthong ជាលើកទី២នេះ៖
១ កែវ សុខផេង
សុខផេង ជាខ្សែប្រយុទ្ធសំខាន់ម្នាក់សម្រាប់ក្រុម Cambodian All
Stars។ កីឡាករដើមកំណើតនៅខេត្តក្រចេះរូបនេះ បាននិយាយថា SCG
Muangthong ឆ្នាំនេះកាន់តែកើនសមត្ថភាពជាងឆ្នាំមុន
ព្រោះពួកគេបានលេងជាមួយក្រុមខ្លាំងៗជាច្រើន។ យ៉ាងណាមិញ
ទោះជាឆ្នាំនេះក្រុមជើងឯកថៃខ្លាំងយ៉ាងណាក៏ដោយ
ក៏សុខផេងនិងមិត្តរួមក្រុមដទៃទៀត
ប្រឹងប្រែងដើម្បីឱ្យការប្រកួតនៅថ្ងៃទី១៦ខាងមុខនេះ
កាន់តែជក់ចិត្តសម្រាប់អ្នកគាំទ្រ។
២ Booysen Shane
កីឡាករដើមកំណើតអាហ្វ្រិកខាងត្បូង
និងចូលលេងឱ្យក្លឹបភ្នំពេញក្រោនរូបនេះ គិតមិនខុសពី កែវ សុខផេង
នោះទេ។ Booysen គិតថា SCG Muangthong ឆ្នាំនេះខ្លាំង
ពួកគេមានការប្រមូលផ្ដុំល្អ និងមានគោលដៅច្បាស់លាស់។
ការមកកម្ពុជាលើកនេះ គឺពួកគេមកដោយកម្លាំងចិត្តចង់ឈ្នះ
ដូច្នេះប្រកួតថ្ងៃ១៦ពិតជាការប្រកួតមួយដែលពិបាក។
ទោះជាយ៉ាងនេះក្ដី
កីឡាកររូបនេះសន្យាថានឹងធ្វើឱ្យការប្រកួតធំប្រចាំឆ្នាំនេះ
កាន់តែល្អមើលសម្រាប់អ្នកគាំទ្រគ្រប់គ្នា។
ការប្រកួតនៅថ្ងៃទី១៦ខាងមុខវេលាម៉ោង៦:០០នាទីល្ងាចនោះ
គឺជាការប៉ះគ្នាលើកទី២សម្រាប់ក្រុមទាំងពីរ។
ខណៈដែលប្រាក់បានពីការប្រកួតទាំងអស់ គឺ SCG Muangthong United
នឹងផ្ដល់ជូនខាងកម្ពុជា
ដើម្បីជួយអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំងប្រទេសកម្ពុ
ជា៕
១ កែវ សុខផេង
២ Booysen Shane
ជា៕
Post a Comment