Header Ads

មេឃុំCNRPមិនទាន់ចូលធ្វើការផង ឆេះសាលាឃុំបាត់


 
សាលាឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​។
បើ​តាម​គេហទំព័រ​ប៉ូលិស​បាន​បញ្ជាក់​ថា សាលាឃុំ​ដែល​ឆេះ​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​នេះ​មាន ទំហំ ៧​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ។ សាលាឃុំ​រា​ធរ ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង រួម​ទាំង​សម្ភារ​មួយ​ចំនួន​រួម​មាន​៖ ឯកសារ​សាធារណៈ​មួយ​ចំនួន ។​-​បន្ទះ​សូ​ឡា​១០​ផ្ទាំង អា​គុយ​២ អំ​ពូ​ល​៤ កុំព្យូទ័រ​១​គ្រឿង ម៉ាស៊ីន​ព្រី​ន​១​គ្រឿង ម៉ាស៊ីនថតចម្លង​១​គ្រឿង តុ​៦ កៅអី​ជ័រ​៣០ និង​ឯកសារ​មួយ​ចំនួន​។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Pen Sangha និងផេកជាច្រើនទៀតបាន​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជា​អ្នក​ទទួល​បាន​អាសនៈ​មេឃុំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​០៤ មិថុនា​កន្លង​មកនេះ​៕

No comments