Header Ads

ធីសុវណ្ណថាសុំកម្លាំងចិត្តថតស្ប៉ត តែអ្នកគាំទ្រដាក់ទំនាយផលិតផល នាងថតអោយរលាយ

ក្រោយពេលបង្ហាញខ្លួនក្នុងអាជីពថ្មីជាតារាម៉ូដែលអោយផលិតផលមួយដែលគេមិនទាន់ច្បាស់ថា ជាផលិតផលរបស់កញ្ញាធីសុវណ្ណថាជាអ្នកនាំចូល ឬមានម្ចាស់ក្រុមហ៊ុនណាជួលនាងអោយធ្វើជាតារាម៉ូដរបស់ផលិតផលនោះ ស្រាប់តែមានកវីនិពន្ឋចម្រៀងមួយ ដែលគេស្គាល់ថាជាអ្នកនិពន្ឋចម្រៀងអោយផលិតកម្មសាន់ដេរនោះ បានតែង កំណាព្យជូនសុវណ្ណថាដូចខាងក្រោមថា : តារាជួបប្តឹងខំប្រឹងប្រែងរះ ពើបមេឃស្រឡះប៉ះខ្សែគេធំ

ក្អែកពាក់ស្លាបហង្សបង់ចោលទ្រនំ. តារាស្រុកខ្ញុំរះអាងលោកខែ 
តារាជើងចាស់សុំខ្មាសសុំចាញ់. តារាមុខខ្លាញ់រះឡើងដោយខ្សែ កែមុខកែមាត់ហោះដល់កូរ៉េ. ថតម្តងសុទ្ធតែខ្ទង់ម៉ឺនដុល្លារ  ខុសត្រូវតិចតួចគាំទ្រអូនផង. ប្រយ័ត្នណាបងអូនប្តឹងដល់តាថតហើយកាត់ ត ឲ្យស្រួលអាវ៉ា. ឲ្យស្គាល់ផងថា តារាជួបប្តឹង ។ កំណាព្យនេះ​តែងឡើងក្រោយពីកញ្ញា ធីសុវណ្ណថា បានបង្ហោះសារសុំការលើកទឹកចិត្តចំពោះអាជីពថ្មីរបស់ខ្លួន ! ហើយអ្វីដែលកាន់ តែហួសចិត្តទៀតនោះគឺ អ្នកលេងហ្វេសបុកជាច្រើន បានចេញមុខមកដាក់ទំនាញអោយផលិតផលដែលនាងថត រលាយ ហិចហោចដូចអំបិលត្រូវទឹក តែម្តង​! គួរបញ្ចាក់ថា ធីសុវណ្ណថាពេលនេះ ហាក់ជោគជ័យខ្លាំងក្រោយពេល បង្រ្កាបសានប៊ុនធឿនអោយដេកសុីមាន់ស្រែនាងផ្ញើរអោយ ៕

No comments