Header Ads

ដូច​ណាស់! ប៉ាក់គីអៅ​នៅ​ខ្មែរ ឈុនលី ឥឡូវ​ល្បី​​ដល់​ហ្វីលីពីន​ហើយ


សារព័ត៌មាន​អន្តរជាតិ Rappler របស់​ប្រទេស​ហ្វីលីពីន បាន​ចុះផ្សាយ​ពី​បុរស​ខ្មែរ​អាយុ ៣៧ឆ្នាំ​ម្នាក់ មាន​មុខមាត់ និង​រូបរាង​ស្រដៀង​នឹង​ស្ដេច​ប្រដាល់​លើ​សង្វៀន​នៅ​អាស៊ី Manny Pacquiao ដែល​ធ្វើ​ឲ្យ​ប្រជាជន​ហ្វីលីពីន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

បុរស​ខ្មែរ​នេះ​មាន​ឈ្មោះ​ថា ឈុនលី បាន​អះអាង​ថា ហើយ​មិន​មែន​ត្រឹម​តែ​ជន​ជាតិ​ខ្មែរ​ទេ ដែល​ច្រលំ សូម្បី​បរទេស​ឃើញ​រូប​ហើយ ក៏​យល់​ថា​ដូច​កូន​ភ្លោះ​ដែរ។ លោក ឈុនលី បាន​និយាយ​ថា ខ្លួន​ត្រូវ​ចាប់​អារម្មណ៍​លើ​មុខមាត់​ដូច​ស្ដេច​​ប្រដាល់​ហ្វីលីពីន ពេល​ចូលរួម​កម្មវិធី​មួយ កាលពី​ឆ្នាំ២០០៨ ហើយ​ពេល​នោះ ប៉ាក់គីអៅ ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ។

ឈុនលី ចូលចិត្ត​កីឡា​ប្រដាល់ ហើយ​លោក​មាន​ប្អូន​ប្រុស និង​បងប្រុស​ជា​អ្នក​ប្រដាល់។ ចំណែក​លោក​គ្មាន​ដុង​ខាង​ប្រដាល់​ទេ។ សម្រាប់​អាជីព​វិញ លោក​គឺ​ជា ជាង​គំនូរ​ម្នាក់​ដែល​ចូលចិត្ត​គូរ​រូប​ផ្សេងៗ៕









(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments