Header Ads

ខ្ទេច​អស់​ព្រះ​អើយ​.!គ្មាន​សល់​អ្វី​ទេ​?សូម​អាន​ទាំង​គ្នា​..


ខេត្តកំពត៖ មានគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរជាមួយរថយន្តស្ទូច ដែលធ្វើដំណើរបញ្ច្រស់ទិសគ្នា ដែលស្ថិតនៅចំនុចស្ពានព្រែករំដួល ភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត កើតហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១និង០០នាទី ។

បើតាមការអោយដឹង ពីសមត្ថកិច្ចទទួលផែនសណ្តាប់ធ្នាប់ចរាចរផ្លូវគោគ ស្រុកទឹកឈូ បានអោយដឹងថា យ៉ាងតិចមនុស្សចំនួន8នាក់ទទួលរងរបួសធ្ងន់ និងមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចដដែលបានបន្តថា អ្នករងរបួស8នាក់នោះ៖
ទី/1ឈ្មោះ តេង ឆក ភេទប្រុសអាយុ45ឆ្នាំ ជាអ្នករថយន្តសាំងយ៉ុង មានទីលំនៅភូមិជីប្រក ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ។
ទី/2ភូមិ ជុំ ភេទប្រុស អាយុ39ឆ្នាំ រស់នៅទី1 សង្កាត់ដងទង់ ក្រុងខេមរភូមិន ខេត្តកោះកុង។
ទី/3 អ៊ួង សំអ៊ឿន ភេទប្រុសអាយុ51ឆ្នាំ រស់នៅភូមិពោធិក្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។
ទី/4 យ៉ង់ ដា ភេទប្រុសអាយុ25ឆ្នាំ រស់នៅភូមិ2 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ទី/5ឈ្មោះ ម៉ាន ស្រីញ៉ា ភេទស្រីអាយុ27ឆ្នាំរស់នៅភូមិ2 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

ទី/6ឈ្មោះ រិន ដេវីត ភេទស្រីអាយុ8ឆ្នាំរស់នៅភូមិ2 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ទី/7ឈ្មោះ កែណ សេង ភេទស្រីអាយុ62ឆ្នាំរស់នៅភូមិជីប្រក ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ។

ទី/8ឈ្មោះ ភូមិ ផាយ ភេទប្រុសអាយុ47ឆ្នាំ រស់នៅខេត្តកោះកុង បានស្លាប់បាត់បង់ជីវិត។

ចំពោះអ្នកបើកបររថយន្តស្ទូចធន់ធំនេះ ក្រោយពីកើតហេតុភ្លាមបាន រត់បាត់ស្រមោល តែគេស្គាល់ថា រថយន្តស្ទូចនេះជារបស់ការដ្ឋានខ្សាច់នៅខាងកើតសាលាឃុំថ្មី ផ្លូវទៅភ្នំពេញនៅខាងឆ្វេងដៃ មានស្លាក់លេខ ចង្កូតស្តាំ( PP -24 05) ធ្វើដំណើរចេញពីទឹកដីខេត្តព្រះសីហនុ មកខេត្តកំពត រីឯរថយន្តសាំងយ៉ុងគ្មានស្លាក់លេខធ្វើដឹកអ្នកដំណើរពីកើតទៅលិច។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកបររថយន្តទាំងពីរមិនគោរពច្បាប់ចរាចរណ៍ បើកបរខណៈពេលមេឃភ្លៀងរលឹម ហើយល្បឿនលឿនហួសកំណត់ ទើបបណ្តាលអោយមានបញ្ហាទាំថនេះកើតឡើងបាន៕

(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments