ស្រីៗស្លៀកឈុតខ្មៅ ចូលរួមពិធីមង្គលការ ងាយរងការរិះគន់មែនអត់?
ភ្នំពេញ៖ ភាគច្រើនប្រជាជននៅអាស៊ី តែងចាត់ទុកឈុតពណ៌ខ្មៅ ជាពណ៌មិនល្អព្រោះភាគច្រើនគេ ប្រើសម្រាប់ការកាន់ទុក្ខតែប៉ុណ្ណោះ។
តែមកដល់សម័យកាលបច្ចុប្បន្ននេះវិញ មានការចូលចិត្តប្រើប្រាស់ពណ៌ខ្មៅនេះ ហើយវាក៏ជាពណ៌ពេញនិយម សម្រាប់មនុស្សស្រីភាគច្រើនផងដែរ។
ទន្ទឹមនឹងនេះក៏មានចម្ងល់ជាច្រើន តែងសួរថា បើស្រីៗស្លៀកឈុតខ្មៅ ចូលរួមពិធីមង្គលការ ងាយរងការរិះគន់មែនអត់? ចំពោះសំណួរមួយនេះដែរ ខ្មែរឡូតបានជួបសម្ភាសន៍ជាមួយមិត្តនារីយើង ដែលពួកគេបានលើកឡើងនៅមតិយោបល់ផ្សេងៗគ្នាថា៖
លីណា៖ «ក្នុងនាមបង ជាមនុស្សស្រីមួយរូបដែលដើរហើរ ក្នុងសង្គមនេះច្រើន បងគិតថា វាគ្មានអ្វីត្រូវប្រកាន់ទេ សម្រាប់ការជ្រើសរើសពណ៌ដែលខ្លួនឯងស្រលាញ់ ព្រោះពណ៌ខ្មៅងាយបិទបាំងរូបរាងអ្នកធាត់ ណាមួយទៀតបងធ្លាប់ពាក់ឈុតខ្មៅទៅចូលរួមដែរ ដូចជាគ្មានបញ្ហាអីផង»។
ស្រីល័ក្ខ៖ «ស្រលាញ់ណាស់ បងឈុតខ្មៅ ព្រោះពាក់ទៅឃើញស. ហើយស្គម តែបើឲ្យពាក់ទៅញុំាការគេអី មិនហ៊ានទេខ្លាចម្ចាស់ដើមការគេប្រកាន់ ឬនិយាយដើមយើងក៏ថាបាន»។
និមល៖ «ខ្ញុំមានរ៉ូបពណ៌ខ្មៅច្រើនដែរហ្នឹង! ព្រោះចិត្តស្រលាញ់ ណាមួយស្លៀកចូលរួមបានសឹងតែគ្រប់កម្មវិធី បើទៅស៊ីការ វិញខ្ញុំធ្លាប់ពាក់ទៅម្ដងដែរ ហើយក៏ឃើញអ្នកខ្លះពាក់ទៅបានដូចតែគ្នាដែរ»។
នីតា៖ «មិនធ្លាប់ស្លៀកពណ៌ខ្មៅទៅទេបង ព្រោះពណ៌វាហ្នឹងងងឹត វាមិនស៊ីនិងបរិយាកាសក្នុងកម្មវិធីមង្គលទេ ពិសេសក្នុងចាស់ៗក្នុងភូមិខ្ញុំគេប្រកាន់ណាស់»។
កញ្ញា៖ «ជឿបងទៅ អ្នកប្រកាន់នៅតែប្រកាន់ អ្នកមិនប្រកាន់គេនៅតែ មិនប្រកាន់ហ្នឹង សង្គមនេះភាគច្រើន តែស្ករតាមគ្នា សម្រាប់បងហ៊ាន ស្លៀកឈុតខ្មៅ តែមិនខ្មៅទាំងអស់ទេ បើអាចមានហាយឡាយពណ៌ផ្សេងខ្លះ រឹតតែល្អ»។
អ្នកស្រីវុទ្ធី៖ «ឆ្លើយតបទាំងមិនពេញចិត្តថា ក្មេងស្រីៗមួយចំនួន ជោរតាមគ្នា ទៅស្លៀកអីឈុតខ្មៅ វាមិនល្អមើលទេ ហើយក៏មិនសមភ្នែកអ្នកដទៃគេដែរ»។
យ៉ាងណាមិញ នេះគ្រាន់តែជាការបញ្ចេញមតិ ពីប្រិយមិត្តយើងមួយចំនួនតូចតែប៉ុណ្ណោះ ជុំវិញចម្ងល់មួយនេះ៕
ចុះប្រិយមិត្តដ៏ទៃទៀតដែល កំពុងអានអត្ថបទមួយនេះ យល់យ៉ាងណាដែរ?
ប្រពភ៖ខ្មែរឡូត

Post a Comment