WOW! ប្រើប្រាស់អេស្កាវ៉ាទ័រជាង ២០០គ្រឿង កម្ទេចស្ពានអាកាសដ៏វែងត្រឹមតែមួយយប់ខ្ទេចហ្មត់
ស្ពានអាកាសចំណាស់មួយកណ្ដាលក្រុងនៅចិន
ត្រូវបានអេស្កាវ៉ាទ័រជាង ២០០គ្រឿងតម្រៀបជួរគ្នាវាយកម្ទេច
រហូតខ្ទេចហ្មត់ត្រឹមរយៈពេលមួយយប់។
ស្ពានអាកាសនេះមានឈ្មោះ Longwangmiao Overpass ស្ថិតនៅទីក្រុងណានចាង ខេត្តជាំងស៊ី ប្រទេសចិន មានអាយុជាង ២ទសវត្សហើយ។
ការសម្រេចកម្ទេចចោល គឺដើម្បីសាងសង់ស្ពានថ្មី ព្រោះស្ពាននេះចាស់ហើយ។ ក្រុមហ៊ុនទទួលបន្ទុកខាងកម្ទេចស្ពាន Nanchang Urban Construction Investment Company បានបញ្ជាក់ថា ការជ្រើសរើសយកម៉ាស៊ីនអេស្កាវ៉ាទ័រកម្ទេចស្ពាន ដោយសារការប្រើរំសេវបំផ្ទុះ អាចធ្វើឲ្យគ្រោះថ្នាក់ដល់តំបន់ជុំវិញស្ពាន។
បន្ទាប់ពីកម្ទេច ដំណើរការជីកគាស់កកាយ និងដឹកជញ្ជូនថ្មចេញ អាចត្រូវប្រើរយៈពេលប្រមាណ ២០ថ្ងៃទៀត។ ទោះបីជាប្រតិបត្តិការកម្ទេចនាពេលយប់ ក៏មានប្រជាជនជាច្រើនចាំឈរមើលយ៉ាងច្រើនផងដែរ៕

Post a Comment