Header Ads

ញាក់​សាច់!ស្គាល់​កំពូល​តារា​សិច​ស៊ី​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០ និង ១៩៩៤ ដល់ ២០០៨ នេះ​អត់?

រូប​ថត​សិច​ស៊ី​របស់​តារា​សម្ដែង​ស្រី​​៧​រូប​អំឡុង​ឆ្នាំ​ ១៩៧០ និង ១៩៩៤ ដល់ ២០០៨ ត្រូវ​បាន​លោក កៅ សីហា ​​បង្ហោះ​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ដើម្បី​​បង្ហាញ​​ជូន​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​មុខ​​ និង​ភាព​ស្រស់​ស្អាត​​របស់​សិល្បករ​ខ្មែរ​ពី​១​​ទសវត្ស ទៅ​១​ទសវត្ស។
លោក​ បាន​ភ្ជាប់​សារ​ជាមួយ​រូប​ថត​ ៧ សន្លឹក​ថា​៖"ក្រឡេក​មក​មើល​កំពូល​តារា​សិច​ស៊ី​ ប្រចាំ​ឆ្នាំ​នា​អតីតកាល​បន្តិច​មើល​"។ តើ​តារា​ស្រី​សិច​ស៊ី​​​ក្នុង​ឆ្នាំ​​ ១៩៧០ និង ១៩៩៤ ដល់ ២០០៨ មាន​តារា​ស្រី​ណា​ខ្លះ​​​​ដែល​ កៅ សីហា យក​មក​បង្ហាញ​ជូន​នៅ​លើ​ហ្វេស​ប៊ុក​?
ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​
១/ អ្នក​ស្រី ភួង ផារី តារា​ស្រី​សិច​ស៊ី​ក្នុង​ឆ្នាំ​ ១៩៧០​
២/អ្នក​នាង​ ទូច វលក្ខណ៍​ តារា​សិច​ស៊ី​ក្នុង​ឆ្នាំ​១៩៩៤
៣/​អ្នកនាង ចាន់ ជាលីដា តារា​សិច​ស៊ី​ក្នុង​ឆ្នាំ​១៩៩៥​
៤/អ្នក​នាង​ ឆៃឌី មេធានី តារា​សិច​ស៊ី​ក្នុង​ឆ្នាំ​ ១៩៩៧​
៥/​អ្នក​នាង​ អ៊ុំ គន្ធា តារា​ចម្រៀង​សិច​ស៊ី​ក្នុង​ឆ្នាំ​ ១៩៩៨​
៦/អ្នកនាង ​ស្រីម៉ុច​ តារា​​សិច​ស៊ី​ក្នុង​ឆ្នាំ​ ២០០៧​
៧/​អ្នកនាង សម សុជាតា​ តារា​សិច​ស៊ី​ក្នុង​ឆ្នាំ​២០០៨​​

No comments