Header Ads

ស្រវឹងធ្លាក់ភ្នែក ខណៈ​ចេញពី​ខារ៉ាអូខេ បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​របួស​មនុស្ស២នាក់ ខូចខាត​ម៉ូតូ​ចំនួន៩គ្រឿង និង​រថយន្ត១គ្រឿង


ខេត្ត​ព្រះសីហនុ ៖ យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង២២:៥០នាទី​យប់ លើ​កំណាត់​ផ្លូវ៧មករា ចំណុច ជិត​ភោជនីយដ្ឋាន សួន​សុ​បិ​ន្ត ស្ថិតនៅ​ក្នុងភូមិ៤ សង្កាត់​លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថយន្ត1គ្រឿង​ម៉ាក​LEXUS RX300 ពណ៌​ខ្មៅ បើកបរ​ដោយ បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ លី សៀវ​ម៉ី​ង ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ​លើ​ភ្នំ មុន​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ ចេញពី​ផឹកស៊ី​នៅ​ខារ៉ាអូខេ (នគរ​សំរិទ្ធ) លុះដល់​ចំណុច​ខាងលើ ​ក៏បាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​ផ្លូវ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន២នាក់​ស្រាល ។

ប្រភព​សមត្ថកិច្ច​ដដែល បាន​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ រថយន្ត​បង្ក​បាន​បុក​ចូលក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ បានធ្វើអោយ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​រួមមាន៖ ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត១គ្រឿង និង​សំភារៈ​មួយចំនួនទៀត ។ ជាមួយគ្នា​នោះ​ផងដែរ អ្នកបើកបរ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ​រកឃើញ​មាន​កំរិត​ជាតិ​អាល់កុល ០,៦០mlg\L សមត្ថកិច្ច​ជំនាញ​បាន​នាំខ្លួន​ជនបង្ក​ខាងលើ​មក​សាកសួរ​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕






(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments