សង្គ្រោះជាតិ ចាប់ផ្តើមដូរស្លាកមានរូបលោក សម រង្ស៊ី
ភ្នំពេញៈ
គណបក្សសង្គ្រោះជាតិចាប់ផ្តើមដកស្លាកដែលមានរូបលោក សម រង្ស៊ី
និងលោក កឹម សុខា
ចាប់ដៃគ្នាចេញជាបណ្តើរៗហើយនៅមុនពេលច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសចូលជាធរមាននៅក្នុងពេលឆាប់ខាងមុខនេះ។
លោក មុំ ប៉ាច សមាជិកគណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកកំពឹសក្នុងខណ្ឌដង្កោបានឲ្យដឹងថាសង្កាត់របស់លោកបានចាប់ផ្តើមដកស្លាកដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ដៃគ្នាចេញ ចាប់តាំងពីថ្ងៃដែលរដ្ឋសភា អនុម័តច្បាប់ស្តីពីគណបក្សនយោបាយមកម្ល៉េះ។
ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គឹម សួរភីរិទ្ធ និងលោក គី វ៉ាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាគណបក្សសង្គ្រោះជាតិបានសម្រេចរួចហើយថានឹងលុប មិនត្រឹមតែរូបអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីស្លាកគណបក្សទេ ប៉ុន្តែថែមទាំងនឹងលុបរូបលោក កឹម សុខា ដែលជាប្រធានបច្ចុប្បន្នផងដែរដើម្បីការពារមិនឲ្យមានការរំលាយគណបក្សពីសំណាក់គណបក្សប្រជាជនដែលកំពុងកាន់អំណាច បន្ទាប់ពីច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើឲ្យធ្វើវិសោធនកម្មម្ដងជា ២ ដងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអនុម័តដែលនឹងចូលជាធរមាននាពេលឆាប់ៗ បន្ទាប់ពីព្រឹទ្ធសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនពិភាក្សា និងអនុម័តនៅថ្ងៃនេះដើម្បីដាក់អតីតប្រធានគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ ខណៈលោក សម រង្ស៊ី កំពុងត្រូវបានហៅដោយមេដឹកនាំរបស់គណបក្សប្រជាជនថាជា «ទណ្ឌិត»។
លោក វ៉ាន់ដារ៉ា ថ្លែងថា៖ «នាពេលខាងមុខយើងនឹងដាក់ស្លាករបស់គណបក្សនូវរូបព្រះអាទិត្យ…ដើម្បីកុំឲ្យវាមានបញ្ហាស្មុគស្មាញពេកនាពេលខាងមុខតទៅទៀតយើងត្រូវតែដាក់រូបព្រះអាទិត្យ»។ លោកបន្ថែមថាមេដឹកនាំទាំងអស់របស់គណបក្សសង្គ្រោះជាតិអាចត្រូវគេបង្ករឿងនាពេលខាងមុខ ដូច្នេះគណបក្សសង្គ្រោះជាតិត្រូវតែសម្រេចមិនដាក់រូបមេដឹកនាំណាមួយរបស់គណបក្សនៅលើស្លាកគណបក្សលើកលែងតែរូបព្រះអាទិត្យ។
ជាងនេះទៀតលោក គឹម សួរភីរិទ្ធ ក៏បានថ្លែងផងដែរថារូបលោក សម រង្ស៊ី និងលោក កឹម សុខា កាន់ដៃគ្នាជានិមិត្តរូបនៃការរួមបញ្ចូលគ្នារវាងគណបក្សទាំងពីរ [គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស] ដើម្បីសង្គ្រោះជាតិ។
លោក គឹម សួរភីរិទ្ធ បានថ្លែងថា៖ «យើងបានគិតរួចហើយ និងបានរៀបចំផ្លាស់ប្តូរដោយសារយើងដឹងថាច្បាប់នេះពួកគេមានចេតនា [បង្ខំ] យើងឲ្យលុបចោល បើមិនដូច្នោះពួកគេនឹងរំលាយគណបក្សរបស់យើង»។
លោកថា៖ «ប្រហែលជាយើងគិតថាមិនដាក់ [រូបលោក កឹម សុខា] ដើម្បីចៀសពី [បញ្ហា] យើងនឹងដាក់រូបសញ្ញា [ព្រះអាទិត្យ]»។
ទោះយ៉ាងណាទាំងលោក គី វ៉ាន់ដារ៉ា និងលោក គីម សួរ ភិរិទ្ធ មិនបានបញ្ជាក់ថា តើគណបក្សបានចំណាយប្រាក់ប៉ុន្មានសម្រាប់ការដាក់ស្លាកគណបក្សកាលពីអតីតកាល និងនាពេលអនាគតដើម្បីផ្លាស់ប្តូរស្លាកគណបក្សថ្មីទូទាំងប្រទេសនោះទេ។
ប៉ុន្តែលោក គី វ៉ាន់ដារ៉ា គ្រាន់តែបញ្ជាក់ថាសម្រាប់ខេត្តនីមួយៗមេដឹកនាំខេត្តទទួលខុសត្រូវក្នុងការដាក់ស្លាកគណបក្ស ដូច្នេះការចំណាយប៉ុន្មានគឺអាស្រ័យទៅលើចំនួន និងទំហំស្លាក។
ដោយថ្លែងសំដៅទៅខេត្តបាត់ដំបងដែលមានស្លាកធំៗជាង ១០០ មានរូបភាពលោក សម រង្ស៊ី និងលោក កឹម សុខា នោះ ការចំណាយមានប្រមាណជាង ២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតអំពីការផ្លាស់ប្តូរស្លាករបស់គណបក្សសង្គ្រោះជាតិទេកាលពីម្សិលមិញដោយលោកថ្លែងថាវាជារឿងរបស់គណបក្សឲ្យតែគណបក្សសង្គ្រោះជាតិធ្វើទៅតាមច្បាប់ជាតិ។
លោក សួស យ៉ារ៉ា បានថ្លែងថា៖ «គ្មានបញ្ហាដែល [ពួកគេ] ត្រូវបារម្ភទៀតទេ។ បញ្ហាសំខាន់ពួកគេគោរពច្បាប់ជាតិ ពួកគេចូលរួមប្រកួតប្រជែងដោយសេរី និងយុត្តិធម៌»។
អ្នកវិភាគនយោបាយ បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល បានគាំទ្រការលុបរូបមេដឹកនាំគណបក្សសង្គ្រោះជាតិពីស្លាកគណបក្សហើយថា បើទោះបីជាគណបក្សសង្គ្រោះជាតិលុបរូបលោក កឹម សុខា និងលោក សម រង្ស៊ី ពីស្លាកគណបក្ស វាមិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិទេ។
លោក ចាន់ វិបុល បានថ្លែងថា៖ «ប្រជាប្រិយភាពរបស់ [គណបក្សសង្គ្រោះជាតិ] គឺមិនមែនដោយសាររូបលោក សម រង្ស៊ី និងលោក កឹម សុខា ទេ ប៉ុន្តែវាអាស្រ័យទៅលើសកម្មភាពយុទ្ធនាការរបស់ [គណបក្សសង្គ្រោះជាតិ]។ ខ្ញុំឃើញថារាល់ការសម្រេចមិនដាក់រូបមេដឹកនាំគឺជាគំនិតល្អមួយ។ ជាទូទៅពួកគេមិនត្រូវដាក់រូបមេដឹកនាំទេដោយសារគណបក្សមិនមែនជារបស់មេដឹកនាំ គណបក្សបម្រើអត្ថប្រយោជន៍ជាតិ»៕

Post a Comment