ស្គាល់គ្នាតាម FACEBOOK ណាត់គ្នាចូលផ្ទះសំណាក់រួមភេទជាច្រើនលើក ក្រោយពីខាងប្រុសឆ្អែតឆ្អន់គំរាមទារប្រាក់ចំនួន៥០០ដុល្លារអាមេរិក ពីខាងស្រីជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយត្រូវសមត្ថកិច្
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧
ដោយជាប់ចោទពីបទ គំរាមកំហែងហែកកេរ្តិ៍
(គំរាមទារប្រាក់ចំនួន៥០០ដុល្លារអាមេរិក) ពីជនរងគ្រោះ
ជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយ។ យុវជនរូបនោះឈ្មោះ ម៉ម ភ័ក្ត្រា ហៅ ភ័ក្រ
អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត
មុខរបរនៅផ្ទះ។
ទាក់ទិននឹងការឃាត់ខ្លួនយុវជនម្នាក់នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះ និងដោយបានការសម្របសម្រួលពីស្ថានប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីថ្ងៃមិនចាំ ក្នុងខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះអាយុ២០ឆ្នាំ បានស្គាល់ឈ្មោះ ម៉ម ភ័ក្ត្រា តាមរយៈការលេងហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាធ្វើជាសង្សារ និងមានការណាត់គ្នាទៅរួមដំណេកនៅផ្ទះសំណាក់យីហោ(បឹងឈូក) ក្នុងស្រុកកំពង់ត្រាចជាច្រើនលើក។ បន្ទាប់ពីមានការរួមដំណេកជាច្រើនដងរួចមក និងចុងក្រោយនេះឈ្មោះ ម៉ម ភ័ក្ត្រា គេតែងតែគំរាមជនរងគ្រោះឲ្យធ្វើអ្វីដែលគេចង់បាន តែបើមិនព្រមទេគេនឹងគំរាមបង្ហោះរូបភាពអាក្រាតកាយទាំងពីរនាក់ ដែលគេលួចថតនៅពេលរួមដំណេកក្នុងផ្ទះសំណាក់ជាមួយគ្នានោះ។
ប្រភពពីសមត្ថកិច្ចប្រាប់សារព័ត៍មានបានដឹងថានៅថ្ងៃមិនចាំ ក្នុងខែមីនា ២០១៧ ដដែល ឈ្មោះ ម៉ម ភ័ក្ត្រា បានទូរស័ព្ទទៅជនរងគ្រោះ ដោយនិយាយទារប្រាក់ចំនួន៣០ម៉ឺនរៀល បើមិនឲ្យទេគេនឹងបង្ហោះរូបភាពអាក្រាតនោះ។
ជនរងគ្រោះក៏បានវិលត្រលប់មកភ្នំពេញវិញទាំងក្តីឈឺចាប់បំផុតនូវទង្វើរបស់មនុស្សប្រុសម្នាក់ដែលបានធ្វើមកលើនាង មិនខុសពាក្យចាស់ថា(ប្រាក់ក៏បង់ ថង់ក៏ដាច) ឈឺចាប់ដែលខ្លួនជាមនុស្សស្រីម្នាក់ ខំស្រលាញ់មនុស្សប្រុសប្តូរផ្តាច់រហូតប្រគល់ខ្លួនប្រាណលាក់បាំងពីឪពុកម្តាយ និងញាតិមិត្តជិតខាង ដោយគិតថា គេមនុស្សប្រុសស្មោះត្រង់ តែទីបំផុតជាផ្លែល្វា ជាប្រុសព្រាន បានប្រាណហើយដោះដៃ មិនតែប៉ុណ្ណោះថែមទាំងគំរាមកំហែងគ្រប់បែបយ៉ាង។ ចុងក្រោយឈ្មោះ ម៉ម ភ័ក្ត្រា បានគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៥០០ដុល្លារអាមេរិក ហើយបានកំណត់ត្រឹម៥ថ្ងៃ បើមិនបានប្រាក់ទេ គេនឹងមិនលើកលែងដាច់ខាតត្រូវតែបង្ហោះរូបភាពវីដេអូអាក្រាតកាយនោះ។
ពេលឈ្មោះ ម៉ម ភ័ក្ត្រា បានគំរាមច្រើនលើកដូច្នេះ ជនរងគ្រោះដាច់ចិត្តទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដើម្បីឲ្យជួយចាត់ការលើប្រុសព្រាននេះ។

Post a Comment