Header Ads

ញាក់​សាច់! តា​រា​បង្ហាញម៉ូដ​ប៊ី​ឃីនី សំ​ញ៉ែង​ដង​ខ្លួនលើស្ពាន​កញ្ចក់យ៉ាងសុិចសុី

ភ្ញៀវ​ទេស​ចរណ៍​ជា​ច្រើន​នាក់ នៅ​ឯ​ស្ពានកញ្ចក់​លើអាកាស ស្ថិតនៅលើភ្នំ Baiyuan ក្នុងប្រទេស​ចិន ត្រូវ​បាន​​ស្វាគមន៍ និង​​បង្កើត​ឲ្យមានការ​ទាក់ទាញ​ផ្សេង​ៗ ដ៏មិននឹកស្មានដល់នាពេលថ្មី​ៗនេះ​។
បើ​យោង​ទៅតាមគេហទំ​ព័រ Shanghaiist តា​រា​បង្ហាញ​ម៉ូដ​​ដ៏ស្រស់​ស្អាត​ជាច្រើន​​ក្នុង​ឈុត​ប៊ី​ឃីនី បាន​ផ្តល់​នូវ​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង ​តាម​រយៈ​ការ​សំ​ញ៉ែង​ដង​ខ្លួន​របស់​ពួកគេ​នៅលើ​ស្ពាន​កញ្ចក់​កម្ពស់​​១០០០ម៉ែត្រ ដើម្បី​​ថត​រូបក្នុងនាម​ជា​ផ្នែកមួយនៃ​ការ​ប្រឡង​ទូត​ផ្នែក​ទេស​ចរណ៍​​។
រូប​ថត​បែបក្តៅ​សាច់​ជាច្រើន​សន្លឹក​បានប​ង្ហាញពី​​តា​​រា​បង្ហាញ​ម៉ូដ​ប្រមាណ​ជា​១០​នាក់ កំពុង​តែ​​បង្អួត​ដង​ខ្លួន​របស់​ពួកគេនៅលើ​ស្ពាន​កញ្ចក់​​។ បើ​ផ្អែក​ទៅលើ​កម្ពស់​នៃ​​ស្ពានកញ្ចក់នៅលើ​អាកាស​នេះ លក្ខខណ្ឌ​អាកាស​ធាតុប្រហែល​ជា​ត្រជាក់ និង​មានខ្សល់ខ្លាំង ប៉ុន្តែ ក្រុម​នារី​ទាំងនោះមិន​បាន​បង្ហាញពី​​អារម្មណ៍​​នៃ​ការ​រង​នូវ​ឥទ្ធិពល​​ឡើយ៕






No comments