Man City នឹងខាតមួយសប្ដាហ៍ជិត៥សែនផោនបើគ្មានក្លិបណាយក Hart, Nasri និង Bony
ក្លិប Manchester City
នឹងត្រូវចំណាយលុយជិត៥០០,០០០ផោនក្នុងមួយសប្ដាហ៍លើកីឡាករ៣នាក់ដែលលោក
Pep Guardiola មិនចង់បាន គឺ Joe Hart, Samir Nasri និង Wilfried Bony
ប្រសិនបើក្លិបបញ្ចេញពួកគេមិនបានក្នុងរដូវក្ដៅនេះ។
ទំហំប្រាក់ឈ្នួលប្រចាំសប្ដាហ៍ដ៏សម្បើមលើកីឡាករអាជីពជាង៦០នាក់នៅក្លិប Man City កំពុងក្លាយជាកង្វល់មួយចំពោះម្ចាស់ក្លិបជាមហាសេដ្ឋីមកពីអេមីរ៉េតអារ៉ាប់រួម ស្របពេលនាយកបច្ចេកទេស Txiki Begiristain កំពុងរងសម្ពាធក្នុងការរកវិធីកាត់បន្ថយចំណាយរបស់ក្លិប ខណៈលោកបានអនុញ្ញាតឱ្យអ្នកចាត់ការ Guardiola នាំចូលកីឡាករថ្មីៗដែលបុរសជនជាតិអេស្ប៉ាញរូបនេះចង់បាន។
Nasri ដែលមានប្រាក់ឈ្នួល១៦០,០០០ផោនក្នុងមួយសប្ដាហ៍ ជិតត្រលប់មក Etihad Stadium វិញហើយដើម្បីហាត់ត្រៀមរដូវកាលថ្មី បន្ទាប់ពីចំណាយរដូវកាលមុនក្រោមកិច្ចសន្យាខ្ចីនៅ Sevilla។
អ្នកចាំទីដៃទី១អង់គ្លេស Hart មានថ្លៃឈ្នួល១៣០,០០០ផោនក្នុងមួយសប្ដាហ៍ដែលបានធ្វើឱ្យ Everton ដកចិត្តទៅទិញយក Jordan Pickford ដែលមានថ្លៃនឿយហត់ត្រឹម១ភាគ៣នៃប្រាក់ខែរបស់ Hart ប៉ុណ្ណោះ។
រីឯខ្សែប្រយុទ្ធកូឌីវ័រ Bony បានឡើងថ្លៃនឿយហត់ពី៤៨,០០០ផោនក្នុងមួយសប្ដាហ៍ដល់១២៧,០០០ផោនក្នុងមួយសប្ដាហ៍នៅពេលលោក Manuel Pellegrini ទិញរូបគេពី Swansea មក Man City តែរកបានតែ១០គ្រាប់ប៉ុណ្ណោះក្នុងការចូលលេង៤៦លើកឱ្យក្លិបខាងក្រោយនេះ។
កីឡាករទាំង៣ខាងលើ ហើយអាចរួមទាំងខ្សែការពារកណ្ដាល Eliaqum Mangala ដែលអ្នកចាត់ការមុនទិញពី Porto ក្នុងតម្លៃប្រហែល៤២លានផោនកាលពីឆ្នាំ២០១៤ ផងនោះ មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Guardiola សម្រាប់ប្រើប្រាស់នៅរដូវកាលថ្មីឡើយ។ ប៉ុន្តែកង្វះចំណាប់អារម្មណ៍ពីក្លិបដទៃដោយសារប្រាក់ខែថ្លៃៗរបស់ពួកគេ មានន័យថា Man City ប្រហែលត្រូវបង្ខំចិត្តបង់ប្រាក់បំណាច់ដើម្បីបញ្ចប់កិច្ចសន្យាមុនកំណត់ ឱ្យពួកគេចេញពីក្លិប។
មែនទែនទៅ ការដាក់តម្លៃយ៉ាងថ្លៃ២៥លានផោនលើខ្សែប្រយុទ្ធនីហ្សេរីយ៉ា Kelechi Iheanacho ក៏បានបណ្ដាលឱ្យ West Ham ដកខ្លួនពីការទិញកីឡាកររូបនេះ។
លោក Guardiola បានទិញខ្សែបម្រើប្រយុទ្ធ Bernardo Silva ពី Monaco រួចហើយក្នុងតម្លៃ៤៣លានផោន និងចង់បាន Alexis Sanchez, Kyle Walker ក៏ដូចជា Benjamin Mendy ថែមទៀត៕

Post a Comment