Header Ads

Everton ​ទិញ​បាន​ម្នាក់​ទៀត​ហើយ​!! គឺ​ខ្សែ​ប្រយុទ្ធ​U21​អេស្ប៉ាញ​មក​ពី Malaga

ក្នុង​ពេល​ត្រឹម​មួយ​សប្ដាហ៍ ក្លិប Everton ​បាន​ជះ​លុយ​លើស​៦០​លានផោន​រួច​ទៅ​ហើយ បន្ទាប់​ពី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​ចូល​សមាជិក​ថ្មី​ទី​៣​ជា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​អេស្ប៉ាញ Sandro Ramirez ​ពី​ក្លិប Malaga​ ក្នុង​តម្លៃ​ប្រមាណ​៥.២​លានផោន​។

ក្រោយ​ការ​មក​ដល់​របស់​អ្នកចាំទី​អង់គ្លេស​ Jordan Pickford ​តម្លៃ​៣០​លាន​ផោន និង​ប្រធាន​ក្រុម​ Ajax វ័យ​២៤​ឆ្នាំ Davy Klaassen តម្លៃ​​២៣.៦​​លាន​ផោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពេល​នេះ Everton ធានា​បាន​កិច្ចសន្យា​របស់ Sandro Ramirez ​ម្នាក់​ទៀត​ហើយ​។
អតីត​យុវជន Barcelona ​វ័យ​២១​ឆ្នាំ​រូបនេះ កំពុង​ស្ថិត​នៅ​ប្រទេស​ប៉ូឡូញ​ជាមួយ U21​អេស្ប៉ាញ សម្រាប់​យុទ្ធនាការ Euro U21 2017​។ ​ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​​ធ្វើតេស្ត​សុខភាព​ដោយ​ជោគជ័យ​កាល​ពី​ចុងស​ប្ដាហ៍​មុន​ពេល​ធ្វើ​ដំណើរ​មក Merseysides ដើម្បី​ចរចា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​។ គេ​រំពឹង​ថា Everton ​នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​សមាជិក​ថ្មី​ទី​៣​នេះ​ក្នុង​ពេល​យ៉ាង​យូរ​៤៨​ម៉ោង​ទៀត ខណៈ​លោក Ronald Koeman កំពុង​​បន្ត​ប្រមាញ់​មុខ​ព្រួញ​បន្ថែម​ទៀត​​៕