Header Ads

Real Madrid ដាក់​តម្លៃ​៣៥០លាន​ផោនលើ CR7 កំញើញ Man Utd និង PSG

ក្លិប Real Madrid និយាយ​ថា​​ក្លិប​ទាំង​ឡាយ​ណា​ដែល​ចង់​បាន Cristiano Ronaldo ​នឹង​ត្រូវ​ចំណាយ​​លើ​តម្លៃ​ផ្ទេរ​​យ៉ាង​ហោច​​៣៥០​លាន​ផោន​។
ការ​កំហិត​តម្លៃ​​កប់​ក្ដោង​បែប​នេះ​ត្រូវ​គេ​ជឿ​ថា​ដើម្បី​កំញើញ Paris St Germain និង Manchester United ​ឱ្យ​លែង​ប្រាថ្នា​ចង់​បាន​ម្ចាស់​ពាន Ballon d’Or ​វ័យ​៣២​ឆ្នាំ​រូបនេះ​ពី Bernabeu​។

កន្លង​មក Ronaldo ​ធ្លាប់​អះអាង​ថា​ចង់​ប្រកប​អាជីព​នៅ Real Madrid ​រហូត​ដល់​ចូល​និវត្តន៍​តែ​ម្ដង ប៉ុន្តែ​ថ្មី​ៗ​នេះ បន្ទាប់​ពី​រឿង​​ក្ដី​ក្ដាំ​តុលា​ការ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​គេច​ពន្ធ​បាន​រាល​ដាល​សាជាថ្មី សារព័ត៌មាន​​មួយ​ចំនួន​រាយការណ៍​ថា Ronaldo ដែល​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​មិន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ ​ធុញ​​ទ្រាន់​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ហើយ​ចង់​ផ្ទេរ​ចេញ​ពី​អេស្ប៉ាញ​។
ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​ខាង​លើ បាន​ចុះ​កិច្ចសន្យា​ថ្មី​៥​ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លិប​អធិរាជ​ស​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយ​ទទួល​បាន​ថ្លៃ​នឿយ​ហត់​ជា​លុយ​សុទ្ធ​ក្រោយ​កាត់​ពន្ធ​រួច​រាល់​៣៥០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។ តម្លៃ​​ខ្លួន​ចង​ក្នុង​កិច្ចសន្យា​នោះ​គឺ​៨៧០​លាន​ផោន ដែល​សូម្បី​ក្លិប​ចិន​ក៏​មិនហ៊ាន​ចាយ​បែប​នោះ​ផង​។ តែ​សារព័ត៌មាន Marca ​របស់​អេស្ប៉ាញ​រាយការណ៍​ថា​ប្រសិន​បើក្លិប​ណា​មួយ​ឱ្យ​ថ្លៃ​​អតីត​យុវជន Sporting Lisbon ​ខាង​លើ​៣៥០​លាន​ផោន ប្រធានក្លិប Florentin Perez ​អាច​នឹ​ង​ពិចារណា​៕