បច្ចេកវិទ្យាវីដេអូ ដើរតួដ៏សំខាន់ក្នុង Confed Cup
ក្រុងម៉ូស្គូ:
ជំនួយការអាជ្ញាកណ្តាលផ្នែកវីដេអូ
បានដើរតួនាទីដ៏សំខាន់ក្នុងការកាត់សេចក្តីផ្សេងៗក្នុងព្រឹត្តិការណ៍
Confederations Cup ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ
ខណៈក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានបញ្ចប់ក្នុងលទ្ធផលស្មើ
២-២ ជាមួយនឹងម៉ិកស៊ិក ហើយក្រុមជម្រើសជាតិស៊ីលី
បានផ្តួលក្រុមកាមេរូន ២-០។យុទ្ធនាការកម្រិតពិភពលោកដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យាវីដេអូ
និងមិនជ្រើសរើសយកបច្ចេកវិទ្យាមើលចលនាបាល់នៅតាមខ្សែបន្ទាត់ទីមួយនេះ
បានបង្កើតឲ្យមានការចាប់អារម្មណ៍នៅថ្ងៃប្រកួតទី ២ របស់ខ្លួន។ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ VAR លោក Juan Antonio Pizzi
គ្រូបង្វឹករបស់ក្រុមជ្រើសជាតិស៊ីលី បានឲ្យដឹងថា៖
«វាហាក់ដូចជាមានអារម្មណ៍ក្នុងការត្រូវទទួលយកភ្លាមៗជាមួយនឹងការរំជួលចិត្តជុំវិញកីឡាបាល់ទាត់
ហើយដើម្បីស៊ាំទៅនឹងបច្ចេកវិទ្យានេះ
វានឹងត្រូវពេលវេលាបន្ថែមទៀត»។
ការប្រកួតពូល A ដ៏ស្វិតស្វាញក្នុងទីក្រុង Kazan ដែលកាត់សេចក្តីថា
គ្រាប់បាល់ឈ្នះរបស់កីឡាករ Hector Mor-eno នៅនាទីបន្ថែម
សម្រាប់ក្រុមម៉ិកស៊ិក ជាបាល់ក្នុងជំហរ Offside នោះ
ក៏បានកាត់សេចក្តីថា គ្រាប់បាល់របស់ Nani ជាគ្រាប់បាល់ក្នុងជំហរ
Offside ផងដែរ។ក្រុមស៊ីលី
ត្រូវតែធ្វើការវាយបកនៅជិតបញ្ចប់ការប្រកួតដើម្បីផ្តួលក្រុមជម្រើសជាតិកាមេរូន
ក្នុងការប្រកួតបើកឆាកនៃពូល B ខណៈដែលខ្សែប្រយុទ្ធ Eduardo Vargas
បានបាត់បង់ទាំងគ្រាប់ និងទទួលបានគ្រាប់បាល់វិញ
ដោយសារតែជំនួយការផ្នែកវីដេអូ៕
Post a Comment