Pat Napapa និយាយរឿងស្ថានភាពជីវិតខ្លួន និងស្វាមីដែលត្រូវជាប់ឃុំនៅក្នុងគុក អស់មួយរយៈពេល កន្លងមកនេះ!
ថៃ៖ ក្រោយលោកBenz Racingស្វាមីតារាសម្តែងស្រីនាង Pat Napapa
ត្រូវបានជាប់ឃុំខ្លួននៅក្នុង
គុកក្នុងឋានៈជាជនសង្ស័យរឿងក្តីពាក់ព័ន្ធនឹងលុយកខ្វក់ដែលបានមកពីការជួញដូរគ្រឿងញៀនខុសច្បាប់មក
ក្រុមគ្រួសារនាងទាំងមូលត្រូវជួបការលំបាកយ៉ាងធ្ងន់ធ្ងរព្រោះតែបាត់បង់អ្នកផ្គត់ផ្គង់គ្រួសារដ៏ធំមួយ។
នៅមានរឿងដែលល្បីថាប៉ុស្តិ៍លេខ៣ បញ្ឈប់ ខ្លួនពីការងារ
ជាពិធីការិនីថែមទៀត រឹតតែធ្វើឱ្យជីវិត
តារាសម្តែងស្រីនាង Pat Napapa
ត្រូវជួប នឹងបញ្ហាមិនចេះចប់ ប៉ុន្តែនាងនៅតែមានកម្លាំងចិត្ត តស៊ូរឹងមាំ
ដើម្បីចិញ្ចឹម កូនប្រុសជាទីស្រលាញ់របស់ខ្លួន។
ដោយកាលពីម្សិលមិញនេះ
Pat Napapa ក៏បានប្រាប់ដល់សារព័ត៌មាននៅក្នុងស្រុកថា
ពេលនេះគឺត្រូវតែរឹងមាំតែម្យ៉ាងប៉ុណ្ណោះដើម្បីធ្វើតួនាទីជាម្តាយល្អសម្រាប់កូននិងធ្វើជាកូនដ៏ល្អសម្រាប់
អ្នកម្តាយដែលកំពុងមានជំងឺផងដែរ។Pat Napapa បន្តថា នៅមានអ្នកផ្សេងក៏ជួបបញ្ហាធ្ងន់ធ្ងរជាង
នេះទៅទៀត
ហើយពេលនេះនាងគឺនៅល្អជាងគេផង ដោយនៅមានគ្រួសារ មានម្តាយ មានបងស្រី មានស្វាមី
និងមានកូនប្រុសមុខដូចឪពុកគេខ្លាំងណាស់។ ឱ្យតែមើលមុខកូនប្រុស
ពេលណាគឺនឹកទៅដល់ឪពុកគេជានិច្ច។ទន្ទឹមនឹងនេះ Pat Napapa
ក៏បានប្រាប់ទៀតថា ពេលនេះសភាពចិត្តគំនិតរបស់លោក Benz Racing
គឺនឹកដល់កូនប្រុសយ៉ាងខ្លាំង ប៉ុន្តែលោកក៏នៅរឹងមាំខ្លាំងណាស់
ព្រោះមានកូនជាកម្លាំងចិត្តដើម្បីជំនះឧបសគ្គទាំងឡាយ។ Pat Napapa ក៏ចង់យក
កូនប្រុសទៅលេងស្វាមីនៅក្នុងគុកដែរ ប៉ុន្តែលោក Benz Racing បដិសេធ ព្រោះលោក
ខ្លាចថា ពេលមិនបានឱប មិនបានថើប និងមិនបាននៅក្បែរកូនប្រុសជាទីស្រលាញ់
លោកអាចនឹងធ្វើចិត្តមិនបាន។
ចំណែករឿងដំណើរការក្តីលោក Benz Racing នាង
Pat Napapa ប្រាប់ថាទុក រឿងនេះ ឱ្យខាងក្រុមគ្រួសារលោក Benz Racing
ផ្ទាល់គឺជាអ្នកដោះស្រាយ ទៅចុះ ព្រោះនៅថ្ងៃទី៣ ខែកក្កដាខាងមុខនេះ
នាងក៏ត្រូវចូលខ្លួនបំភ្លឺរឿងក្តី របស់ខ្លួនផងដែរ។ ចុងក្រោយ Pat Napapa
ក៏បានបង្ហាញថាពេលនេះជិវិតរបស់នាងគឺនៅក្នុងសភាព ៥០លើ៥០
អ្វីក៏អាចកើតមានឡើងបាន
ដែរ៕
ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖
Post a Comment