Booysen Shane នឹងត្រលប់មកកម្ពុជាវិញ នៅចុងខែនេះ
បើតាមការបង្ហោះរបស់ក្លឹបភ្នំពេញក្រោននៅលើបណ្ដាញសង្គម
Facebook មុននេះបន្តិច បានឱ្យដឹងថាខ្សែប្រយុទ្ធ Booysen Shane
នឹងត្រលប់មកកម្ពុជាវិញនៅចុងខែនេះ
បើទោះបីជាមិនទាន់ជារបួស១០០%ក៏ដោយ។
Booysen Shane រងរបួសជង្គង់នេះ អំឡុងពេលលេងទល់នឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរូបគេចូលលេងបានតែ១នាទីក៏ត្រូវដូរចេញភ្លាមតែម្ដង។ ក្រោយពីមានរបួសនេះ ខាងក្លឹបភ្នំពេញក្រោនបានធ្វើការពិនិត្យនិងស្កេនមើល ដោយរបួសធ្ងន់ធ្ងរពេកក៏តម្រូវឱ្យគេទៅព្យាបាលនៅស្រុកកំណើតនា ប្រទេសអាហ្វ្រិកខាងត្បួងវិញ។ បន្ទាប់ពីព្យាបាលអស់ជាច្រើនខែមកនេះ កីឡាករអាហ្វ្រិកខាងត្បូងរូបនេះ អាចហាត់បានតិចៗវិញហើយ ដោយរំពឹងថានឹងចូលជួយក្រោនវិញនៅរដូវកាលក្រោយ៕

Post a Comment