ប្រាក់ សុវណ្ណារ៉ា៖ ក្រុមអាជ្ញាកណ្តាលកាត់ក្តីយប់មិញ មិនទាន់សមកាត់ក្តីនៅលីគកំពូល
ការប្រកួតរវាងក្រុមបឹងកេតអង្គរ
និងអាស៊ីអឺរ៉ុបកាលពីយប់មិញ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ
ឆ្នាំ២០១៦មានភាពអសកម្មខ្លះដែលអាចនិយាយបាន
កើតចេញពីក្រុមអាជ្ញាកណ្តាលកាត់ក្តីដែលធ្វើឲ្យក្រុមទាំងពីរ
មិនសូវពេញចិត្ត។ ការប្រកួតដឹកនាំលោកអាជ្ញាកណ្តាល អឿន
សំរិទ្ធិ មកពីអាវុធហត្ថខេត្តបន្ទាយមានជ័យ
ជំនួយការអាជ្ញាកណ្តាលទី១លោក ជី សុភាព
មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
និងជំនួយការអាជ្ញាកណ្តាលទី២លោក នាង សុផារិទ្ធ
មកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
ការប្រកួតត្រូវបានគេមើលឃើញថា លោកអាជ្ញាកណ្តាលដែលគ្រប់គ្រងការប្រកួតមិនសូវហ៊ានចាប់កំហុស និងពិន័យដល់កីឡាករដែលបង្កកំហុសឡើយ។ កំហុសដែលបង្កឡើយដោយខ្សែការពាររបស់អាស៊ីអឺរ៉ុបពីរដងដែលអាច ពិន័យបាល់ប៉េណាល់ទី១១ម៉ែត្រ ក៏អាជ្ញាកណ្តាលមិនពិន័យ។ ការដោះដូរកីឡាករបរទេសចូលរបស់អាស៊ីអឺរ៉ុបក៏មានបញ្ហា និងការថែមម៉ោង៣នាទី ប៉ុន្តែអាជ្ញាកណ្តាលបានបណ្តោយឲ្យការប្រកួតប្រព្រឹត្តទៅលើសពី៣ នាទីក៏ជាបញ្ហា។
ទាក់ទងនឹងចំណុចនេះ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកបឹងកេតយល់ឃើញថា ក្រុមអាជ្ញាកណ្តាលនេះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីមក កាត់ក្តីនៅលីគបាល់ទាត់កំពូលកម្ពុជាឡើយ។ លោកនិយាយថា ៖«ចំពោះមុខខ្ញុំ គោរពមន្ត្រីគណៈកម្មការរៀបចំការប្រកួត ក៏ប៉ុន្តែកម្រិតរបស់គាត់ ខ្ញុំអាចនិយាយថា មិនទាន់សមមកកាត់ក្តីការប្រកួតលីគកំពូលនេះទេ។ ប្រហែលជាមានការមើលស្រាលបន្តិចដែលគិតថា ការប្រកួតងាយស្រួល តែយើងឃើញហើយ មិនដូចអ្វីដែលយើងគិតទេ ព្រោះលទ្ធផល ៣-២ ប្រផុតប្រផើយមែនទែន»។
លោកគ្រូបង្វឹករូបនេះបន្តថា ៖«ខ្ញុំសូមសំណូមពរដល់គណៈកម្មការរៀបចំការប្រកួត ពិចារណា អំពីលទ្ធភាព។ ខ្ញុំដឹងថា វាមានការខ្វះខាត យើងមានការខ្វះខាត ជាពិសេសក្រុមអាជ្ញាកណ្តាលដែលជាក្រុមមិនដែលឈ្នះ ផលល្អមិនអីទេ បើមិនល្អ វាមានការរិះគន់ច្រើន តែទិដ្ឋភាពជាក់ស្តែង កម្រិតរបស់គាត់ទាបមែនទែន។ សង្ឃឹមថា សហព័ន្ធនឹងសើរើរឿងនេះដើម្បីឲ្យការប្រកួតទៅថ្ងៃក្រោយមានការ ល្អប្រសើរ»។
ការប្រកួតកាលពីយប់មិញបានបញ្ចប់ដោយលទ្ធផលបឹងកេតអង្គរឈ្នះ អាស៊ីអឺរ៉ុប៣-២។ នៅតង់ទី១លទ្ធផលស្មើគ្នា០-០ ប៉ុន្តែនៅតង់ទី២ Gbenga Samuel បានបំប៉ោងសំណាញ់ទីរបស់អាស៊ីអឺរ៉ុបនៅនាទី៦២ និង២នាទីក្រោយមក ចាន់ វឌ្ឍនាកា រកបាន១គ្រាប់ជួួយឲ្យបឹងកេតនាំមុខ ២-០ ប៉ុន្តែខ្សែប្រយុទ្ធអាស៊ីអឺរ៉ុប Moneke Obi រកបាន១គ្រាប់វិញនៅនាទីទី៨៥។
៩០នាទីត្រូវបានបញ្ចប់ និងថែម៣នាទីទៀត ពេលវេលា៣នាទីអ្នកទស្សនាគិតថា ស្ទើរតែចប់ទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលមិនទាន់បញ្ឈប់ ពេលនោះ ឆាំង ហៃ បានជួយឲ្យអាស៊ីអឺរ៉ុបតាមស្មើ ២-២។ អ្វីដែលគួរឲ្យកត់សំគាល់ទៀតថា មហាជនគិតថា ការចាប់ផ្តើមកែបាល់ជាថ្មីគឺជាពេលអាជ្ញាកណ្តាលបញ្ឈប់ តែអាជ្ញាកណ្តាលមិនបញ្ឈប់ទេ។ ចាន់ វឌ្ឍនាកា បានអូសបាល់ចូលប្រអប់គ្រោះថ្នាក់ ហើយស៊ុតចូលទីរបស់អាស៊ីអឺរ៉ុបដើម្បីឲ្យបឹងកេតយកឈ្នះ ៣-២ ទាំងលំបាក៕

លោក ប្រាក់ សុវណ្ណារ៉ា

Post a Comment