Zlatan៖ ខ្ញុំប្រៀបដូចស្រាល្អម្យ៉ាង អាយុកាន់តែច្រើន កាន់តែល្អឡើង
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរបស់ Man
Utd គឺ Zlatan Ibrahimovic
ជឿជាក់ថាការលេងបាល់របស់គេប្រៀបដូចស្រាល្អមួយប្រភេទអីចឹង
ពោល អាយុកាន់តែច្រើន កាន់តែលេងល្អ
ហើយថែមទាំងអះអាងថារូបគេអាចបន្តលេងបាល់អាជីពដល់អាយុ៥០ឆ្នាំទៀតផង។
អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតរូបនេះបច្ចុប្បន្នជាអ្នករកគ្រាប់បាល់ឱ្យក្រុមលោក Jose Mourinho បានច្រើនជាងគេក្នុងរដូវកាល២០១៦-១៧ ដោយរកបាន១៦គ្រាប់ហើយ ខណៈលើកចុងក្រោយស៊ុតចូល២គ្រាប់ម្នាក់ឯងថ្ងៃ Man Utd ស៊ីម្ចាស់ផ្ទះ West Brom ២-០ ថ្ងៃសៅរ៍សប្ដាហ៍មុន។
កីឡាករជំនាញរកគ្រាប់បាល់កម្ពស់១.៩៥ម៉ែត្រ និយាយថា៖ “ខ្ញុំកំពុងសម្របខ្លួននៅ Premier League យ៉ាងល្អ, ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំសប្បាយចិត្ត។ ទោះបីខ្ញុំអាយុ៣៥ឆ្នាំហើយក៏ដោយ តែក្នុងចិត្តខ្ញុំ គឺខ្ញុំទើបតែវ័យ២០ឆ្នាំទេ។ ខ្ញុំគិតថាខ្ញុំក៏អាចនៅលេងបានដែរក្នុងវ័យ៥០ឆ្នាំ។ ប៉ុន្តែកាលណាខ្ញុំកាន់តែចាស់ ខ្ញុំកាន់តែលេងល្អ គឺដូចស្រាល្អអីចឹងដែរ។ អ្នកចូលចិត្តស្រាឬទេ? នេះជាឧទាហរណ៍ចំឥតខ្ចោះតែម្ដង”។
ទន្ទឹមនឹងនេះ ម្ចាស់ពាន Golden Foot ឆ្នាំ២០១២ដែលមានបទពិសោធជោគជ័យនៅលីគកំពូលៗអឺរ៉ុបទាំងពេលលេងឱ្យ Ajax, Juventus, Inter Milan, Barcelona, AC Milan និង Paris St Germain ក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលនៃសាច់បាល់នៅ Premier League ផងដែរថារាល់ការប្រកួតក្រុមនីមួយៗសម្រុកគ្នាទៅវិញទៅមក មិនមែនគ្រប់គ្រងដោយក្រុមតែម្ខាងសុទ្ធនោះទេ៕

Post a Comment