Header Ads

Update!! គ្រោះថ្នាក់យប់មិញឥលូវបានស្លាប់បាត់បង់ជីវិតហើយ! សូមចូលរួមរំលែកទុក្ខផង RIP!

វេលាម៉ោង ២០:២០នាទីល្ងាច ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានបាឡែន ពណ៌ស ស្លាកលេខ PP-2AD 0120 បុកជាមួយម៉ូតូMSX បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់ជាមនុស្សស្រី របួសធ្ងន់ម្នាក់ជាមនុស្សប្រុស ចំណែកភាគីខាងម្ចាស់ឡានបាឡែន លោកពូ ណយ វ៉ាន់ណេត និងអ្នករួមដំណើរមនុស្សប្រុសម្នាក់ទៀតរងរបួសធ្ងន់ ជនរងគ្រោះទាំងសងខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកងពល ទីតាំងកន្លែងកើតហេតុនៅម្តុំគីឡូ១៥១ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ប្រភព៖khmernews



តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក MSX មាន​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផុ​ន ប៊ុ​ន​លាភ ភេទ​ប្រុស អាយុ ២២​ឆ្នាំ របួសធ្ងន់​បាក់ជើង​ទាំង​ពីរ និង​អ្នក​រួម​ដំណើរ​ជិះ​ពីក្រោយ​ឈ្មោះ ណោ ស្រី​នាង ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ថី្ម ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មានមុខ​របរ​ធ្វើការ​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង ខេត្ត​ព្រះ​សីហ​នុ ។



ចំណែក​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2AD-0120 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​បាត់ ដោយ​មាន​ដឹក​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​មាន​ចំនួន ៥​នាក់​ក្នុង​នោះ​របួសធ្ងន់​ម្នាក់​គឺ​លោកពូ ណ​យ វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​អ្នកចំរៀង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្នាក់​ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​​ស្រុក​កំពង់​សិលា ធ្វើការ​ជួយ​សង្គ្រោះ​លើក​អ្នក​រង​របួស​ដាក់​រថយន្ត​សង្គ្រោះ​យក​ទៅ​ម​នី្ទ​រ​ពេទ្យ​​បង្អែក​ស្រុកស្រែ​អំបិល ៕




No comments