ចង់ដឹងថាខ្លួនឯងក្លាយជាមនុស្សស្រីចាស់ទុំ ឬនៅ? មើលចំណុចទាំងអស់នេះ
មកដល់ពេលនេះតើអ្នកអាយុប៉ុន្មានហើយ?
មានដែលសួរខ្លួនឯងអត់ថាខ្លួនចាស់ទុំ ឬនៅ?
ដូចនេះបើចង់ដឹងថាចាស់ទុំ ឬមិនទាន់
គួរតែមើលចំនុចទាំងអស់ខាងក្រោមនេះ
ព្រោះសុទ្ធតែជាចំនុចដែលមនុស្សស្រីចាស់ទុំមាន ៖
១. មានទំនុកចិត្តលើខ្លួនឯង ៖ ទោះទៅដល់ទីណាក៏នាងជឿលើអ្វីដែលនាងមាន នាងរីករាយនឹងអ្វីដែលនាងមានដោយមិនចាំបាច់ទៅអែបអបអ្នកណាម្នាក់ឡើយ។
២. មានភាពស្មោះត្រង់ ៖ នាងស្មោះត្រង់នឹងខ្លួនឯង និង អ្នកដទៃ ហើយបើក្នុងទំនាក់ទំនងស្នេហាវិញបើនាងអស់ស្រឡាញ់នាងនឹងប្រាប់ម្ខាងទៀត មិនមែននៅមុខធ្វើជាស្រឡាញ់ហើយខាងក្រោយលួចមានអ្នកថ្មីនោះទេ។
៣. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ៖ ពេលមានបញ្ហានាងចេះទប់អារម្មណ៍ហើយគិតពីដំណោះស្រាយ មិនមែនយកកំហឹងមកដាក់មុខដើរស្រែកដើរស្ដីឲ្យគេនោះទេ។ នាងចេះបែងចែកអារម្មណ៍ជាមួយមនុស្សដទៃ មិនមែនខឹងគោ វ៉ៃរទេះឡើយ។
៤. មានភាពឯករាជ្យ ៖ មិនមែនជាមនុស្សស្រីដែលចាំតែធ្វើតាមគេបញ្ជា ឬ ជាមនុស្សស្រីដែលមិនហ៊ានធ្វើអីខ្លួនឯងនោះទេ។ ពេលមានបញ្ហានាងអាចធ្វើការសម្រេចលើរឿងអ្វីមួយដោយខ្លួនឯង ព្រោះជីវិតក៏ជារបស់នាង តែមិនមែនបានន័យថានាងមិនទទួលយោបល់ពីគេទេ គឺនាងទទួលហើយគិត និងសម្រេចលើខ្លួនឯង។
៥. មានភាពអត់ធ្មត់ច្រើន ៖ ក្នុងសង្គមរឿងអីក៏មានដែរ មនុស្សស្រីដែលចាស់ទុំគឺចេះអត់ធ្មត់ មិនមែនធ្វើអីតាមតែចិត្ត ហើយមានរឿងអីតិចក៏រត់ចោលការងារឡើយ។ ទោះមានរឿងខ្លះប៉ះទង្គិចចិត្តនាងក៏ដោយ ក៏នាងអាចអត់ធ្មត់នឹងបន្តដំណើររបស់នាងបានដែរ។
៦. មានកម្រិតក្នុងការ Drama ៖ មិនមែនជាមនុស្សស្រីដែលគ្មានរឿងអីសោះក៏ Drama ទាក់ទាញចំណាប់អារម្មណ៍ឡើយ។ បើនាងពិបាកចិត្ត នាងនឹងនិយាយថាពិបាកចិត្ត បើនាងសប្បាយចិត្តនាងនឹងញញឹម។ ចង់និយាយអីនាងនឹងនិយាយ តែមិនមែន Drama លើសពីការពិតនោះទេ ម្យ៉ាងទៀតនាងចេះកម្រិតលើរឿងរ៉ាវក្នុងចិត្តនាង ជាជាងបង្ហាញឲ្យគេមើលស្រាល។
៧. ចេះគោរពអ្នកដទៃ និង ឲ្យតម្លៃលើមនុស្ស ៖ នាងមិនឆ្មើងឆ្មៃ ឬមើលស្រាលមនុស្សឡើយ។ ទោះមនុស្សប្រភេទណាក៏នាងគោរពដែរឲ្យតែគេគោរពនាង ហើយមានភាពរួសរាយជាមួយមនុស្សរាល់គ្នា មិនមែនជាមនុស្សដែលគេឃើញគេមិនមើលមុខទេគឺនាងជាមនុស្សដែលគ្រប់គ្នាចូលចិត្ត ស្រឡាញ់រាប់អាន។
៨. ចេះការពារខ្លួនក្នុងការដើរហើរម្នាក់ឯង ៖ទៅណាមកណាក៏នាងចេះរក្សាខ្លួន ហើយទៅដល់ទីណាក៏មិនជាបញ្ហា នាងអាចដើរទៅម្នាក់ទៀត និង ចេញទៅក្រៅប្រទេសម្នាក់ឯងដោយភាពជឿជាក់។
៩. ចេះធ្វើការងារក្នុងផ្ទះ ៖ នាងអាចធ្វើម្ហូបបានយ៉ាងឆ្ងាញ់ អាចថែផ្ទះបានយ៉ាងស្អាត និង ចេះមើលថែសមាជិកក្នុងគ្រួសារ ឬ ក៏ខ្លួនឯងបានយ៉ាងល្អ។ នាងចេះបត់បែន ហើយសម្របខ្លួនពេលមានរឿងអីកើតឡើង។
១០. ចេះគ្រប់គ្រងលុយកាក់ ៖ មិនមែនឃើញអីទប់អារម្មណ៍មិនបាន ហើយទិញហ្នឹងដូចពីមុនទៀតឡើយ បើមិនចាំបាច់ខ្លាំងនាងនឹងមិនចំណាយទេ ព្រោះដល់ដំណាក់កាលនេះហើយបើចេះតែចាយតាមចិត្តចង់ទៀតមិនដឹងពេលណាបានសល់លុយសម្រាប់ថ្ងៃក្រោយទេ។
ដឹងឬនៅថាខ្លួនឯងចាស់ទុំបានប៉ុណ្ណាហើយ?

Post a Comment