Header Ads

សាហាវ​ !!! ទាស់ពាក្យសម្តីគ្នា បន្តិចបន្តួចសោះ… ទាញកាំបិតកាប់បងថ្លៃ



ភ្នំពេញ៖ បុរសម្នាក់ បានទាស់ពាក្យសម្ដីគ្នា ជាមួយនឹងបងថ្លៃ ក៏ទាញកាំបិតដេញកាប់ ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាល​ពីវេលាម៉ោង៨ និង៣០នាទី​ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ដន វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​ជាកសិករ (របួសស្រាលលើដៃខាងឆ្វេង) មានលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។​ រីឯ​ជន​សង័្សយ ឈ្មោះ ហ៊ុន ផាន់ណា ហៅ នាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ។


មន្ត្រីនគរបាលដដែល បានបន្តថា កន្លងមក ជនរងគ្រោះ និងជនសង័្សយ ត្រូវជាបងប្អូនថ្លៃ ធ្លាប់មានទំនាស់ពាក្យសម្ដីជាមួយគ្នា ជាញឹកញាប់។ លុះមកដល់វេលាម៉ោង ៧និង៣០នាទី​យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះបាននាំបងប្អូន ​មកជុំគ្នាផឹកស្រា ស្រាប់តែជនបង្ក បានកាន់កាំបិតផ្គាក់ ដើរសំដៅមកកាប់បងថ្លៃ បណ្ដាលឲ្យរងរបួសចំខ្នងដៃ ផ្នែកខាងឆ្វេង ជាំហើមប៉ោង រួចរត់គេចខ្លួនបាត់។ រហូតមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។

ក្រោយទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះរួចហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង័្ស នាំមកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្តតាមនីតិវិធី៕




ប្រភព : news.kbn-live

No comments