Header Ads

ខឹងប្រពន្ឋមិនអោយលុយ !!! ទៅចូលខារ៉ាអូរខេ បើកឡានបុកការ៉ាស់សាំងខ្លួនឯងឆេះខ្ទេច….



ខេត្តស្ទឹងត្រែង៖ បុរស ជាប្តីស្រវឹងស្រា ខឹងប្រពន្ធ ព្រោះតែសុំលុយ មិនអោយ ហើយបើកឡានបុកទូបាញ់ប្រេងសាំង បណ្តាលអោយ ផ្ទុះឆេះរួចគេចខ្លួនបាត់ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ។


ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ ចំនុចភូមិអូរត្រែល ឃុំអូរត្រែល ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹង ត្រែង។ស្ថានីយប្រេងឥន្ធនៈសូគីមិច យីហោ(លីតាអូត្រែល ) បានរងការឆេះខ្ទេចខ្ទី គ្មានសល់។
ប្រភពពត៍មានអោយដឹងថា អ្នកបង្ករអោយមានការឆេះអណ្តាតភ្លើង កើតឡើងលើស្ថានីយនេះ គឺដោយសារបុរស ម្នាក់ឈ្មោះឌី (ជាប្តី) បានជិះឡាន២បាំង១គ្រឿង មានគ្នា៣នាក់ជាមិត្តភក្តិ និងគ្នាទៅសុំប្រពន្ធឈ្មោះ លីតា តែប្រពន្ធមិនអោយ ទើបខឹងប្រពន្ធហើយ បើកឡាននោះបុកទូបាញ់ ប្រេងផ្ទុះឆាបឆេះឡើង រត់ជាន់ជើងគ្នាព្រៀត គេចខ្លួនបាត់ស្រមោលចំណែកឯស្រ្តី ជាប្រពន្ធនិងកូនបានយំដួលសន្លប់រួច ត្រូវបានក្រុមកម្មករ ប្រេងចូលជួយសង្គ្រោះជីវិតបានទាន់ពេលវេលាផងដែរ។



បងប្អូនក្រុមគ្រួសារប្រពន្ធជាជនរងគ្រោះ អោយដឹងថា សម្ភារៈដែលខូចខាត មានរថយន្ត ដឹក ប្រេង ២គ្រឿង ម៉ូតូ១គ្រឿងនិងលុយចំនួនប្រហែល៦ម៉ឺនដុល្លារ គ្រឿងសាឡុងឈើមួយចំនួន ព្រមទាំង ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈខ្ទេចគ្មានសល ។សមត្ថកិច្ចអោយដឹងថា កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់ ជាច្រើនជើងស្រប ជាមួយមេឃ ភ្លៀងតិចៗ ទើបគ្រប់គ្រងស្ថានការណ៍ បានព្រោះទីតាំងស្ថានីយប្រេងឥន្ធនៈ មានចំងាយឆ្ងាយពីខេត្តស្ទឹងត្រែង ៕





ប្រភព : peoplenews

No comments