Header Ads

យីចិត្តខ្លាំងម្លេះ! ខឹងសុំលុយប្រពន្ឋ១ម៉ឺនរៀលមិនឲ្យ ដាល់ចំមុខច្រើនដៃ ទាញដបសាំងបំរុងដុតផ្ទះចោលថែមទៀត

ខេត្តកណ្តាល៖ បុរសម្នាក់ស្រវឹងស្រា ខឹងសុំលុយប្រពន្ឋ១ម៉ឺនរៀល មិនអោយដាល់ប្រពន្ធត្រូវចំមុខជាច្រើនដៃ និងទាញដបសាំងបំរុងដុតផ្ទះចោលថែមទៀត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី០៧.០៩.២០១៧ ចំណុច ភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យជាប្តីឈ្មោះ រស់ បូ ភេទប្រុស អាយុ ៥៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតហេតុ ។ ចំណែកជនរងគ្រោះជាប្រពន្ធ ឈ្មោះ ឈិន ចាន់ធឿន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុ(មានស្នាមរបួសផ្ទៃមុខហើមប៉ោងលើថ្ពាល់ខាងស្តាំឆ្អាលើខ្ទងច្រមុះនិងជាំលើកដៃខាងស្តាំ) ។
តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖ កន្លងមកជនសង្ស័យ ធ្លាប់ប្រើអំពើហិង្សាទៅលើប្រពន្ធជាច្រើនលើកមកហើយ ជាក់ស្តែងកាលពីវេលាម៉ោង ១៧:០០នាទី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានផឹកស្រាមានភាពស្រវឹងដើរចូលផ្ទះ ពេលមកដល់សុំលុយពីប្រពន្ធចំនួន ១០០០០រៀល និងកាតទូរស័
ព្ទ 1$ តែប្រពន្ធមិននិយាយរក ហើយកូនស្រីឈ្មោះ បូ ស្រីនាង កំពុងងូតទឹកនៅក្នុងបន្ទប់បានឆ្លើយថា ចាំខ្ញុំងូតទឹករួច ជនសង្ស័យក៏និយាយថា បើមិនឲ្យអញឥឡូវ អញដុតផ្ទះចោល ជនសង្ស័យបានយកដបសាំងចាក់លើសាបក្រោមផ្ទះ រួចយកដែកកេះដុត ពេលនោះប្រពន្ធបានយកទូរស័ព្ទថត ស្រាប់តែជនសង្ស័យបានស្ទុះទៅយកទូរស័ព្ទពីប្រពន្ធបោកចោលបណ្តាលឲ្យខូច បន្ទាប់ជនសង្ស័យបានស្ទុះទៅលើវាយប្រពន្ធត្រូវចំមុខជាច្រើនដៃ និងមានការប្រតាយប្រតបគ្នា ចាប់ប្រពន្ធបោកទៅនិងដីបណ្តាលឲ្យមានរបួសស្នាមនៅកដៃខាងស្តាំនិងលើផ្ទៃមុខ ។
ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុងចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

No comments