សូមចិត្តលោកព្រះគ្រប់រូបយល់ចិត្ត ទុកសិទ្ធិអោយកូនខ្លះផង!ព្រោះតែឪពុកម្ដាយបង្ខំអោយរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនស្រលាញ់ នារីក្រមុំម្នាក់ដាច់ចិត្តចងករសំលាប់ខ្លួនហើយបន្សល់នូវសំបុត្រមួយច្បាប់
បន្ទាយមានជ័យ ៖ ស្ដ្រីក្រមុំម្នាក់ ដែលមានវិបត្តិស្នេហា ដោះស្រាយមិនចេញ បានសម្រេចចិត្ត យកក្រមាចងកសម្លាប់ខ្លួន។ស្ត្រីក្រមុំដែលចងករសំលាប់ខ្លួននេះមានឈ្មោះថា អឿន លីតា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។នាងបានចងកសម្លាប់ខ្លួន នៅលើផ្ទះរបស់នាង កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០៧ ខែមិថុនា បន្ទាប់ពីដឹងថា មិនអាចរួមរស់ជាមួយ សង្សារបណ្តូលចិត្ត ដោយសារឪពុកម្តាយ បង្ខំឲ្យភ្ជាប់ពាក្យ ជាមួយបុរសផ្សេង ជិតរៀបការចោលប្រុសស្នេហ៍។
មុនពេលកើតហេតុ នាងក្រមុំរូបនេះ មានវិបត្តិផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះនាងបាន បែកបាក់ពីសង្សារ ជាទីស្រលាញ់ ដោយសារឪពុកម្តាយ បង្ខំឲ្យភ្ជាប់ពាក្យ ជាមួយបុរសផ្សេង និងជិតរៀបការចោល សង្សារបណ្តូលចិត្ត។ នៅកន្លែងកើតហេតុ គេរកឃើញលិខិតមួយច្បាប់ របស់ឈ្មោះ អឿន លីតា ដែលនាងបានសរសេរ មុនពេល ដែលនាងចងកសម្លាប់ខ្លួន។ សំបុត្រមួយច្បាប់នោះ បានសរសេថា ” រវាងយើងបានត្រឹមជាសង្សារ យ៉ាងណាក៏មិនអាច លើសពីនេះដែរ ហើយជឿជាក់ចង់ជួប ចង់ថែរ ចង់នៅក្បែរ តែបានត្រឹមក្បែរក្នុងរយៈពេលខ្លី ស្រលាញ់ខ្លាំងបានត្រឹមតែជាសង្សារ សិទ្ធិរៀបការបានទៅអ្នកដទៃ ស្រលាញ់គ្នាចុងក្រោយ បានត្រឹមតែអាល័យ គ្មានថ្ងៃអូនបានធ្វើជាប្រពន្ធបងទេ” ៕
សូមម្ដាយឪពុកគ្រប់រូបកុំបង្ខំកូនអោយរៀបការជាមួយមនុស្សដែលពូួកគេមិនស្រលាញ់អី យើងដឹងថាម្ដាយឪពុកគ្រប់រូបចង់អោយកូនល្អ តែការបង្ខំអោយពួកគេធ្វើអ្វីដែលពួកគេមិនចង់ អាចជាហេតុធ្វើអោយយើងអាចបាត់បង់កូនជាទីស្រលាញ់របស់យើងបាន។
Post a Comment