Header Ads

ឈាមស្រែកស្បែកហៅ!ចាប់បានហើយឃាតក ដែលសម្លាប់ស្រ្តីម្នាក់ច្រកការុងយកទៅបោះចោល..គឺជានិពន្ធនាយក មជ្ឈមណ្ឌលព័ត៌មាន

កាលពីថ្ងៃទី១៣ ខែកញ្ញា ២០១៧ កំលាំងប៉ូលិសស្រុកកំពង់ត្រឡាច សហការជាមួយ កម្លាំងនគរបាលខេត្តកំពត បានធ្វើការចាប់ខ្លួន ឃាតកដែលសម្លាប់ស្ត្រីម្នាក់ ហើយកាប់សពជាច្រើនបំណែក រួចច្រកក្នុងការ៉ុង យកទៅបោះចោលក្បែរប្រឡាយទឹក កាលពី១០ថ្ងៃមុន។
លោកស្នងការនគរបាល ខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អ្នកសារព័ត៌មាន នាល្ងាចថ្ងៃនេះថា កម្លាំងរបស់លោក បានសហការគ្នាចាប់បានជនដៃដល់ ដែលសម្លាប់ស្ត្រីម្នាក់ នៅកំពង់ត្រឡាច ហើយទំនាក់ទំនងទៅនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកទៅសួរនាំបន្ត និងចាត់ការទៅតាមនិតិវិធីច្បាប់ ។

ជនសង្ស័យឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ ៣០ឆ្នាំ ស្រុកកំណើតភូមិពោធិ័ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយសព្វថ្ងៃ ស្នាក់នៅផ្ទះលេខ ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ មុខរបររត់តាក់ស៊ី និងជានិពន្ធនាយក នៅមជ្ឈមណ្ឌល ព័ត៌មានឆាយាអង្គរទៀតផង។

ក្រោយពេលចាប់ខ្លួនបាន កម្លាំងនគរបាល បានដកហូតរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស្ករ ស្លាកលេខ 2R-3182 PP ដែលចតទុកនៅភោជនីដ្ឋានមួយ ឈ្មោះ ហេងរស្មី មុនពេលឃាត់ខ្លួនជនសង្ស័យ នៅរមនីយដ្ឋានណាតាយ៉ា ក្នុងភូមិព្រែកអំបិល ឃុំកោះតូច ស្រុកទឹកឈូរ នាល្ងាចដដែល ។

រំឭករឿងរ៉ាវឡើងវិញ៖ កាលពីវេលាម៉ោង៣៖៣០រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ មានករណីឃាតកម្មដ៏ព្រៃផ្សៃលើស្រ្តីម្នាក់ ដែលត្រូវឃាតកកាប់លើផ្ទៃមុខជាច្រើនកាំបិត ហើយច្រកការ៉ុង យកមកថ្លុងចោល ក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥។ ស្រ្តីរងគ្រោះ មានគ្រួសារ នៅរាជធានីភ្នំពេញ ហើយបានមកធ្វើការ ជាកម្មការិនីកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល។

លោកស្នងការនគរបាល បានបង្ហើបឲ្យដឹងខ្លះៗថា មូលហេតុនៃការសម្លាប់ ស្ត្រីរងគ្រោះនោះ គឺផ្តើមចេញពីការប្លន់លុយ តែមិនទាន់ដឹងយ៉ាងណា ឲ្យប្រាកដនោះទេ រង់ចាំសួរចម្លើយពីឃាតកររួចសិន ៕

ប្រភព:KBN

No comments